ភ្នំពេញ៖ទាំងស្ថានភាពវ័យក្មេង នាយ កំប៉ោយ ចៅតា បានប្រឈមបញ្ហាខូចតម្រង់នោម និងឈានដល់ដំណាក់កាល ខូចក្រលៀន ដោយកំពុងដង្ហើយ សុំឲ្យសប្បុរសធម៌ជួយ ក្នុងនោះក៏មានអ្នកសិល្បៈ បានព្យាយាមកៀងគរ គ្នាជួយផងដែរ ។
នាយ កំប៉ោយ ចៅតា បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង ទាំងស្ថានភាពខ្វះខាតថវិកា ក្នុងការព្យាបាល ជាមួយជំងឺគាត់ខូចតម្រង់នោម និងឈានដល់បញ្ហាក្រលៀនទៀតផង ។
ក្នុងណោះដែរគេឃើញ តារាសម្តែង ដាលីស បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកចូលរួមប្រកូកប្រកាសរកជំនួយ ជួយដល់ នាយកំប៉ោយ ចៅតា ។
ដាលីស បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា អាណិតប្អូនណាស់ ទោះបីខ្ញុំជួបគាត់បានម្តងពីរដងតែគាត់ស្លូតបូត ចេះគោរព តែពេលដឹងថាគាត់ធ្លាក់ខ្លួនឈឺ ជំងឺធ្ងន់ធ្ងរ សូមបងប្អូនមេត្តាជួយគាត់ផង????????ប៉ោយអ្ហើយប៉ោយ កំពុងខ្វះខាតផង បែរមកឈឺធ្ហន់ទាំងក្មេងបែបនេះទៀត។ សូមអោយប្អូនឆាប់ជា ដើម្បីមកសាងភាពល្បីល្បាញដែលប្អូនចង់បានដូចដែលធ្លាប់ប្រាប់បងនោះ។
សូមជួយលើកទឹកចិត្តគាត់ផង ពិសេសសូមបងប្អូនដែលមានចិត្តសប្បុរសធម៌តិចកី្តច្រើនកី្ត មេត្តាជួយគាត់ជាថវិកាដើម្បីព្យាបាលជំងឺផងចុះ(គាត់ខូចតម្រង់នោម និងឈានដល់បញ្ហាក្រលៀនទៀត) ? សូមជួយស៊ែរម្នាក់មួយផងណា
ទំនាក់ទំនងលេខទូរស័ព្ទនាងខ្ញុំផ្ទាល់ 069232700/095556955 ៕