ផ្ទុះមតិរិះគន់មិនពេញចិត្តចំពោះការដាក់បញ្ចាំងរឿងរបស់ « ផ្កាយព្រឹក » លើកញ្ចក់ទូរទស្សន៍

0

គ្រាន់តែខាងស្ថានីយទូរទស្សន៍ CTN ទម្លាយការដាក់បញ្ចាំងរឿងថ្មីរបស់តារាសម្ដែងស្រី ផ្កាយព្រឹក ឬឈ្មោះពិតអ្នកនាង កុប ស៊ុវាណាន់ ក៏ផ្ទុះខម្មិន្ដរិះគន់ភ្លាមៗចំពោះការគ្រោងដាក់បញ្ចាំងរឿងនោះ ។ តាមការប្រកាសរបស់ទំព័រអ្នកនិយមទស្សនារឿងភាគថៃ បានឱ្យដឹងថា« នាង កុប ស៊ុវាណាន់ ហៅផ្កាយព្រឹក ត្រៀមអង្រួនដួងចិត្តប្រជាជនកម្ពុជា ដោយបង្ហាញមុខក្នុងរឿងភាគថ្មីដែលនឹងបញ្ចាំងលើទូរទស្សន៍ខ្មែរ។ បង្ហាញមុខតាមរយៈរឿងភាគថ្មីលើកញ្ចក់ទូរទស្សន៍ CTN ដែលមានចំណងជើងជាភាសាថៃ « បាបរ៉ាក់ ( បាបកម្មស្នេហ៍ ) » ។

ភ្លាមៗអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនអ្នកលើកមតិថា «ជ្រេញមីអាចម៍នឹងណាស់ »។ ខ្លះទៀតនិយាយថា «អញខ្ពើមមើល!adminឈប់បានឈប់ទៅ » ។ នេះសបញ្ជាក់ឱ្យឃើញពីការមិនពេញចិត្តចំពោះវត្តមានតារាសម្ដែងស្រីរូបនេះ។

គួររំឭកដែរថា តារាសម្ដែងផ្កាយព្រឹក ធ្លាប់ស្រក់ទឹកភ្នែក​ និង លើកដៃអង្វរកសុំទោស ប្រជាជនខ្មែរចំនួនពីរដងរួចមកហើយ ចំពោះរឿងដែលធ្លាប់ភាន់ច្រឡំកន្លងមក ដូចជា កាលថ្ងៃទី ២៩ ខែមករា​ ឆ្នាំ២០០៣ មានហេតុការណ៍ចលាចលក្នុងរាជធានីភ្នំពេញ ដោយសារតែមានទស្សនាវដ្តីក្នុង ប្រទេស កម្ពុជា មួយច្បាប់ចេញផ្សាយថា អ្នកសម្ដែងស្រីថៃម្នាក់អះអាងថា ប្រាសាទអង្គវត្តជារបស់ថៃ ដែលជាហេតុបណ្ដាលឲ្យមានការផ្ទុះកំហឹងពីអារម្មណ៍ជាតិនិយម បានធ្វើឲ្យមានការដុតស្ថានទូតថៃនៅទីក្រុងភ្នំពេញ ។

ចំពោះតារាស្រីថៃនាង ” កុប ស៊ុវាណាន់ “ ដែលប្រជាជនខ្មែរស្គាល់ថា «នាង ផ្កាយព្រឹក» បានពោលថា ខណៈនេះនៅឡើយ ចង់ដឹង​សំឡេងពិតមែនទែន ចំពោះរឿងជម្លោះដែលកើតឡើង សង្គ្រាមរវាងជាតិលើកនេះ ប្រសិនបើនៅតែក្ដៅក្រហាយ ប្រសិនបើឲ្យ កុប ចេញមកទទួលខុសត្រូវ កុបជាជនជាតិថៃតូចមួយ កុបទៅធ្វើអ្វីបាន ប្រសិនឲ្យ កុប សូមទោស ក៏បាន រាប់ថាជាតួនាទីរបស់ជនជាតិថៃ រីករាយដែលឲ្យថ្នាក់ដឹកនាំឃើញពីទឹកចិត្ត ” សម្ដីនេះដកស្រង់ចេញពីកាសែតថៃ បច្ចុប្បន្នបង្ហោះជាថ្មីដោយគេហទំព័រ vcharkarn ។

រហូតមកដល់ថ្ងៃទី ២១ ខែ​កុម្ភះ ឆ្នាំ ២០០៩ នាងផ្កាយព្រឹកបានផ្ទុះព័ត៌មានប៉ះពាល់ដល់ទឹកចិត្តប្រជាជនខ្មែរសារជាថ្មីម្ដងទៀត ដោយសារមានរូបភាពអាក្រាតកាយផ្នែកលើ ក្នុងសំលៀកបំពាក់អប្សារាខ្មែរនៅប្រាសាទអង្គរវត្ត ។
ផ្កាយព្រឹកបានផ្ដល់សម្ភាសន៍ទាំងលើកដៃអង្វរថា ” ប្រទេសនេះទៀតហើយឬ កុបមិនខ្លាចអ្វីទាំងអស់ ក្រៅពីខ្លាចការយល់ច្រលំកើតឡើងម្ដងទៀត ព្រោះដូចបានជ្រាបហើយថា ធ្លាប់មានការយល់ច្រលំរវាងប្រទសទេសយើង និងប្រទេសគេ ដោយដូចជ្រាបថា កុប មើលទៅជាដើមចម កាលដែលកើតរឿងនោះ កុប មិនសប្បាយចិត្តសោះឡើយ នរណាក៏បានដែរ តែសូមមិនជារូប កុប បានទេ រហូតមកដល់ពេលនេះ កុបមិនចង់ឲ្យកើតមានរឿងអ្វីទាំងអស់ ហើយរូបភាពទាំងឡាយជារូបភាពកាត់ត ទាំងស្រុង កុប មិនខឹងឡើយ ព្រោះ កុប ជឿថាអ្នករាល់គ្នាច្បាស់ដឹងថា នេះជាអ្វី មិនចង់ឲ្យកើតមានរឿងយល់ច្រលំអ្វីឡើយ មិនចង់ឲ្យមានបញ្ហា ” ។
សូមបញ្ជាក់ផងដែរថា សម្ដីនេះដកស្រង់ចេញពីការសម្ភាសន៍របស់នាងផ្កាយព្រឹក ជាមួយភ្នាក់ងារសារព័ត៌មានថៃជាច្រើន ហើយបង្ហោះផ្សាយដោយគេហទំព័រ kapook។
ជាទីបញ្ចប់ នាងផ្កាយព្រឹកនៅតែដិតដាមជាប់នៅក្នុងអារម្មណ៍ស្អប់របស់ប្រជាជន ខ្មែរ រហូតដល់ថ្នាក់មិនអាចបំភ្លេចបាន ដោយដឹងថាបច្ចុប្បន្ននេះមាន ការថតខ្សែភាពយន្ដភាគខ្មែរ ដែលយកសិទ្ធិពីភាគីថៃ ក្នុងរឿង “ចន្ទវង្វេងមេឃ “ដែលមានលំនាំតាម រឿង” នាងផ្កាយព្រឹក” នោះក៏អារម្មណ៍របស់ប្រជាជនខ្មែរនៅតែរវាទចិត្តមិនចង់ឲ្យមានការថត នឹងបញ្ចាំងរឿងនេះឡើយ៕