ភ្នំពេញ៖ នីតា វរវង្ស ជាតារាសម្តែងកំពុងមានទីផ្សារខ្ពស់គួរសមក្នុងចំណោមតារាល្បីៗ ដោយដកដៃមិនរួចក្នុងការទទួលយកនូវការងារសិល្បៈ ទាំងការថតកុន និងស្ពតផ្សេងៗ ហើយថ្មីៗនេះដែរតារាសម្តែងនេះក៏បានបញ្ចេញនូវភាពបែបសិល្បៈថ្មីស្អាត ជាមួយទិដ្ឋភាពស្រុកស្រែជនបទ ។
ខណៈដែលបង្ហាញខ្លួនថតនៅលើទឹកដីខេត្តកំពង់ស្ពឺ នីតា វរវង្ស បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកខ្លួន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ថា«ថតហាលថ្ងៃពេញមួយថ្ងៃ ឥឡូវឈឺបានសំរេចហើយពេលនេះ??អូនជាកូនក្រមុំស្រុកស្រែ ប៉ុននឹងស្អាតនៅចាស៎?»
ជាមួយសកម្មភាព ៧សន្លឹក ក្នុងឈុតអាវពណ៌ក្រហមបង្ហាញសាច់តិចៗ សខ្ចី ក្តោបមកជាមួយទិដ្ឋភាពខាងក្រោមមានទិដ្ឋភាពវាលស្រែ ភ្នំ និងក្របី បែបស្រុកស្រែនេះ មើលទៅស្អាតប្លែកតែម្តង ។
តោះ ទស្សនា រូបភាពស្អាតរបស់ នីតា វរវង្ស ដូចខាងក្រោមនេះ៖





