ភរិយាឌីជេ ភុត បង្ហើបពីស្ថានភាពជីវិតក្រោយអាពាហ៍ពិពាហ៍ តែនៅមិនទាន់ចុះអេតាស៊ីវីល

0

តាមរយៈសារព័ត៌មានថៃ Sanook បានចេញផ្សាយនៅពេលថ្មីនេះ ឲ្យដឹងថា អាពាហ៍ពិពាហ៍របស់តារាសម្ដែងល្បីទាំងពីរដួងគឺ ឌីជេ ភុត និង អ្នកនាង ជុយ ( Warattaya nilkuha ) បានធ្វើឱ្យកក្រើកពេញពិភពសិល្បៈថៃ និងតាមបណ្ដាប្រទេសនិយមទស្សនារឿងភាគថៃផងដែរ។ តារាសម្ដែងស្រីជាភរិយារបស់ បន្ទាប់ពីរៀបការ ឌីជេ ភុត បានបង្ហើបស្ថានភាពជីវិតក្រោយអាពាហ៍ពិពាហ៍ថា « ខ្ញុំរស់នៅខុនដូដោយសារតែផ្ទះគឺកំពុងតែស្ថិតនៅក្រោមការសាងសង់ ។ ជាការពិតណាស់ ពេលខ្លះខ្ញុំបានចូលផ្ទះបាយ ។ ហើយថ្ងៃដំបូងដែលខ្ញុំក្លាយជាប្រពន្ធគាត់ ខ្ញុំបានចម្អិនផាត់ក្រៈផៅ (​ បាយឆាម្រះព្រៅ ) ព្រោះ ភុត ចូលចិត្តម្ហូបហិល » ។

តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះបន្ថែមទៀតថា ពួកយើងនៅមិនទាន់ចុះសំបុត្រអាពាហ៍អាពាហ៍នៅឡើយទេ សម្រាប់ការផ្លាស់ប្តូរនាមត្រកូលវិញ យើងនៅមិនទាន់បានពិភាក្សាគ្នានៅឡើយទេ ។ សម្រាប់ឈ្មោះនៅក្នុងវិស័យសិល្បៈ គឺនៅដូចដើម ព្រោះហ្វេនៗស្គាល់ឈ្មោះនោះទៅហើយ ។ ហើយក្នុងពេលនេះខ្ញុំអាចប្រើនាមជាកញ្ញាបាន ទោះបីជាខ្ញុំរៀបការហើយប្រើនាមត្រកូលរួមជាមួយនិង ភុត ក៏ដោយ ៕