តាមរយៈសារព័ត៌មានថៃ Sanook ទើបចេញផ្សាយនៅពេលមុននេះបន្ដិចបានឲ្យជ្រាបថា តារាចម្រៀងស្រីរបស់ផលិតកម្ម RSiam នាង ប៉ៃ ទើយ អាសៈយ៉ាម បានបង្ហោះរូបភាពនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់ខ្លួន ដែលធ្វើឱ្យភ្ញាក់ផ្អើលថា ហេតុអ្វីបានជាម្ដងនេះ នាងបង្ហាញឈុតប៊ីគីនីពណ៌ខ្មៅ តែមិនសូវជាមានភាពសិចស៊ីរោលរាលដូចសព្វដងអីចឹង ។
នៅទីបំផុត តារាស្រី ប៉ៃ ទើយ អាសៈយ៉ាម គ្មានពាក្យអ្វីតបតជាមួយនឹងអ្នកគាំទ្ររបស់ខ្លួនទៀតឡើយ បានត្រូវនិយាយក្នុងខម្មិន្ដថា « មិនសិចស៊ី មិនមែនប៉ៃ ទើយ » ។ ក្រឡែកមកមើលសាររបស់តារាស្រីនេះវិញ បានពោលថា « ថ្ងៃសម្រាកដ៏វែងឆ្ងាយ អាចទិញបាននៅទីណាជួយប្រាប់ផង? » ។ ការបង្ហោះរូបភាពនិងសារបែបនេះ បានធ្វើឱ្យអ្នកគាំទ្រសង្ស័យនាងថា នាងកំពុងតែរងសម្ពាធពីសំណាក់គូស្នេហ៍ខ្លួន ធ្លាប់មានបម្រាមមិនឱ្យបន្ដស្លៀកសិចស៊ីទៀត តែយ៉ាងណាមិញ តារាស្រីរូបនេះ ហាក់បីដូចជាមិនទម្លាក់ជំហរសិចស៊ីរបស់ខ្លួននោះទេ គ្រាន់តែលើកនេះរៀង បិទបាំងបន្ដិចបន្ដួចតែប៉ុណ្ណោះ ។
ចង់ដឹងថា ឈុតប៊ីគីនីខ្មៅបញ្ចេញសាច់ព្រះកន្ធីងដ៏ត្រឡុកត្រឡន់យ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖






