កាលពីរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ តារាសម្តែងសិចស៊ី ដេននី ក្វាន់ បានអញ្ជើញកីឡាករល្បីៗប៉ុន្មានរូបមកញ៉ាំអាហារសាមគ្គីរួមគ្នា និងផ្តល់ថវិកា តិចតួចជូន ដោយកម្មវិធីនេះធ្វើងនៅនៅហាងកាហ្វេវប្បធម៌របស់អាចារ្យធំ ។
ម្សិលមិញដេននី ក្វាន់ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា យប់មិញនេះនាងខ្ញុំ បានអញ្ញើញបងៗកំពូលកីឡាករគុនខ្មែរមក ចូលរួម ញាំបាយសាមគ្គីនៅហាងកាហ្វេវប្បធម៏ ដើម្បីបានជជែក ក៏ដូចជាសួរនាំពីបញ្ហា ជីវភាព និង ជីវិតរស់នៅរបស់ពួកគាត់។
ក្រោយពេលបានជួបជុំពួកគាត់រួច និង បានដឹងពីជីវិត ពួកគាត់រួច នាងខ្ញុំពិតជាមានចិត្ត អាណិត និង ស្ទើរតែមិនជឿថា ជីវិត កំពូលៗ កីឡាករ គឺ លំបាកខ្លាំងណាស់ មានអ្នកខ្លះ ក្រៅពីអាជីពប្រដាល់ គឺ អ្នកខ្លះ រត់ម៉ូតូកង់បី អ្នកខ្លះ ធ្វើជាសន្តិសុខ ដើម្បីបង្កើនចំនូលបន្ថែមពីអាជីពប្រដាល់ គុនខ្មែរ ។
តារាស្រីខាងលើបានបន្តថា ពួកគាត់ ទាំងអស់ នេះគឺ ហើយគឺជាអ្នកស្នងមរតក គុនខ្មែរ យកឈាមស្រស់ សាច់ស្រស់មកបង្ហូរលើសង្វៀន ដើម្បីរកប្រាក់ផ្គតផ្គង់ជីវភាពគ្រួសារ ។ដោយមើលឃើញ បានដឹងពីទុកលំបាករបស់ពួកគាត់(សុទ្ឋតែជាកំពូលកីឡាករគុនខ្មែរ)ឆ្លៀតក្នុងឳកាសនោះ នាងខ្ញុំ និង ក្រុមគ្រួសារ បានផ្តល់ថវិការបន្តិចបន្តួច ជូនដល់ពួកគាត់ទាំង៩នាក់ ដែលមានវត្តមាននៅក្នុងកម្មវិធី បាយសាមគ្គី គុនខ្មែរ។
ការពិតអ្វីដែលនាងខ្ញុំមានអ្វីដែលបានធ្វើទៅនេះ គឺ គ្រាន់តែចង់ចែករំលែក និង ជួយសម្រាលជីវភាពគាត់តិចតួចប៉ុណ្ណោះ ប៉ុន្តែវាជាទឹកចិត្តបរិសុទ្ឋ ដែលកើតចេញ ពីក្នុងក្រអៅបេះដូង ក្នុងនាមខ្មែរ តែមួយ ពោរពេញដោយសេចក្តីអាណិត ។
ដេននី ក្វាន់ក៏បានប្រកាស ដើម្បីស្វែងរកអ្នកសប្បុរសធម៌ចូលរួមជួយដល់កីឡាករខ្មែរ ដែលកំពុងជួបការលំបាក ។
ដេននី ក្វាន់បានសរសេរថា ឆ្លៀតក្នុងឱកាសនេះនាងខ្ញុំសូមអោយបងប្អូន ដែលមានជីវភាពធូធារ រឺ ឯកឧត្តម ឧកញ៉ា ងាកមកជួយ គាំទ្រ ឧបត្ថម្ភដល់ពួកគាត់ ដែលជាអ្នកថែរក្សារមរតក គុន ខ្មែរ ពីដូនតានៃយើងផង ៕








