Home កម្សាន្ត សិល្បៈកម្សាន្ត អ្នកនិពន្ធ និងបង្កើតរឿង Spider-Man, X-Men និង Avengers ស្លាប់នៅអាយុ​៩៥ឆ្នាំ

អ្នកនិពន្ធ និងបង្កើតរឿង Spider-Man, X-Men និង Avengers ស្លាប់នៅអាយុ​៩៥ឆ្នាំ

0

អ្នកនិពន្ធរឿងកំប្លែង Stan Lee ដែលជាសហស្ថាបនិក​នៃតួអង្គរូបតុក្កតា រួមទាំង Iron  Man , the Fantastic Four, Spider-Man, Daredevil និង X-Men បានទទួលមរណៈភាពនៅអាយុ ៩៥ឆ្នាំ ។ នេះបើយោងតាម theguardian បានចុះផ្សាយនាព្រឹកនេះ។​

លោក Lee បានដើរតួជាមួយសិល្បករ​ជាច្រើនដូចជា Jack Kirby និង Steve Ditko ជាដើម ក្នុងវិស័យឧស្សាហកម្មកម្សាន្ត​ ជាមួយភាពជាវិរបុរស ដែលធ្វើឲ្យជីវិត​ក្នុងសាច់រឿងរស់រវើកក្នុងរបត់ផ្សេងព្រេង​។​

J.C. Lee  ដែលត្រូវជាកូនស្រីអ្នកនិពន្ធខាងលើបានលើកឡើងថា ឪពុករបស់នាងមានកាតព្វកិច្ចចំពោះអ្នកគាំទ្រគាត់ក្នុងការបន្តបង្កើត គាត់ស្រលាញ់ជីវិតរបស់គាត់គ្រួសារ  ជាពិសេស​អ្នកគាំទ្រគាត់ ។ ប៉ុន្តែ​ទោះជាយ៉ាងណា កូនស្រី​សហស្ថាបនិក​នៃតួអង្គរូបតុក្កតា ខាងលើ មិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់លោក Lee នៅឡើយ។​

ប៉ុន្តែគេហទំព័រ TMZ បានលើកឡើងថា គេឃើញរថយន្តសង្គ្រោះមួយទៅដល់លំនៅដ្ឋានលោក នៅព្រឹកថ្ងៃច័ន្ទ ហើយគាត់ក៏បានស្លាប់នៅ Cedars-Sinai Medical Center ។​

លោក Lee កើតនៅ Stanley Martin Lieber នៅតំបន់ Manhattan’s Upper West ក្នុងឆ្នាំ ១៩២២ ៕

 

Previous articleDani Alves ចង់ផ្លាស់ទ្រនំពីបារាំង ដោយមិនអាចគ្មានការអើពើជាមួយ League អង់គ្លេស
Next articleខ្សែប្រយុទ្ធ Daniel Sturridge រងការចោទប្រកាន់ពាក់ព័ន្ធកំណត់គ្រាប់បាល់ភ្នាល់