អតីតគូស្នេហ៍ យូរី ចូលរោងការពាក់កណ្តាលខែនេះ

0

ភ្នំពេញ៖ ក្រោយពីបែកធ្លាយរូបភាពរួមរស់ក្នុងផ្ទះតែមួយជាមួយគ្នាផ្អើលពេញប្រទេស​ អតីត​អ្នកដឹកនាំបទចម្រៀងនៅសាន់ដេ និង​តារាចម្រៀងយូរី បានបែងចែកផ្លូវគ្នា ដោយបន្សល់នូវ​រឿងចម្រូងចម្រាស់ ចំណែកខាងស្រីទៅមានអ្នកថ្មី ហើយខាងប្រុស​រកឃើញដៃគូជីវិតពិត នឹងចូលការនៅពាក់កណ្តាលខែវិច្ឆិកា នេះ។​

បើតាមប្រភពច្បាស់ការ​ដោយសុំមិនបញ្ចេញឈ្មោះ បានប្រាប់ OBN Asia ថា លោករ៉េត ដែលគេស្គាល់ថា​ជា​អ្នកដឹកបទចម្រៀង និងជួយជួយជ្រោម ជ្រែងតារាចម្រៀងយូរីនៅសាន់ដេ ហើយក៏ជាអតីត​​ដៃគូរួមរស់ជាមួយគ្នាដូចប្តីប្រពន្ធ បានរកឃើញអ្នកថ្មីដើម្បីលុបដានចាស់ចោល ក្នុងវិថីជីវិតស្នេហា នឹង​សម្រេច​ចូលរោងការនៅថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះតែម្តង ។​
ប្រភពថា សម្រាប់អនាគតភរិយាលោក រ៉េត ដែល​ជាអ្នកដឹកនាំបទចម្រៀង មិនមែនជា​អ្នកស្ថិតក្នុងរង្វង់អ្នកសិល្បៈនោះទេ គ្រាន់តែ​ជានារីសាមញ្ញម្នាក់ ប៉ុន្តែស្មោះស្ម័គ្រ នឹងរូបលោក ។​

គួរបញ្ជាក់ផងដែរថា សម្រាប់លោករ៉េត និង តារាចម្រៀងយូរី បានចែកផ្លូវគ្នារួចរាល់ហើ ដែលគិតមកទល់នឹងពេលនេះរយៈពេលជាង ១ឆ្នាំទៅហើយ ៕​