ភ្នំពេញ៖ មួយរយៈធំមកនេះ គេឃើញតារាសម្តែង និងពិធីការិនីស្ថានីយ៍ទូរទស្សន៍ថោន បានព្យាយាមយកពេលវេលាដែលសេសសល់របស់ខ្លួន ទៅរើសសំរាម ដើម្បីផ្ញើសារមួយអប់រំទៅកាន់ប្រជាជនកម្ពុជា ឲ្យចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា ដែលផ្តើមចេញពីខ្លួនយើងដើម្បីទាំងអស់គ្នា ។
មិនត្រឹមប៉ុណ្ណោះទេ លីឈី បានបបួលគូដណ្តឹង ដែលគេស្គាល់ថា ជាលោក ប៊ុន រតនា ហៅសេម អ្នកដឹកបទល្បី«ឪពុកខ្ញុំ ជាប៉ូលិសចរាចរណ៍» និងជានាយកគ្រប់គ្រងផលិតកម្មវិធីស្ថានីយ៍ទូរទស្សន៍ថោន និងជាចៅកែឃ្លាំងលក់រថយន្ត S Auto ទៅរើសសំរាមដល់វត្តវិហារសួគ៌ អំឡុងពេលដែលទៅធ្វើបុណ្យសម្រាប់បិណ្ឌទី៨ នាឱកាសភ្ជុំបិណ្ឌ នោះ។
លោក ប៊ុន រតនា បានសរសេរដោយភ្ជាប់មកជាមួយវីដេអូថា«ថ្ងៃនេះខ្ញុំនឹងគូដណ្ដឹងរបស់ខ្ញុំដែលរហ័សនាមថា?រាជនីសំរាម?បានចូលរួមរើសសំរាមនៅក្នុងវត្ត☝️បងប្អូនខ្លះប្រហែលជាគិតថានេះគឺជាការសម្ដែងរឺគ្រាន់តែធ្វើដើម្បីចង់ល្បី? ហេះ ហេរ ?ថាត្រូវហើយ ?នេះគឺជាការសម្ដែងនិងចង់ល្បីដើម្បីធ្វើជាសារមួយសម្រាប់ពញ្ញាក់ស្មារតីដល់បងប្អូនពលរដ្ឋទាំងអស់គ្នាឲ្យចូលរួមសម្អាតនិងថែរក្សាបរិស្ថានទាំងអស់គ្នា ?1..2..3 តោះ ចាប់ផ្ដើមពីយើងទាំងអស់គ្នា» ។
បើផ្អែកតាមវីដេអូឃ្លិបវិញ តារាសម្តែងលីឈី បាននិយាយថា «រាល់ដងខ្ញុំរើសសំរាមតែម្នាក់ឯង ថ្ងៃនេះខ្ញុំអូសទាញបានទាំងគូដណ្តឹងខ្ញុំមករើសសំរាម ហើយបើនិយាយពីសំរាមមនុស្សម្នាក់បោះចោលសំរាមមួយ ចុះ១០នាក់ សំរាមប៉ុន្មាន ? សម្រាប់សំរាម ផ្លាស្ទិក វារងផលប៉ះពាល់ច្រើនសម្រាប់បរិស្ថាន ព្រោះវាមិនមែនជាសំរាមរលាយ អញ្ចឹងរើសចូលរួមសម្អាតទាំងអស់គ្នាដើម្បីបរិស្ថាន» ។
គួរបញ្ជាក់ផងដែរថា លីឈី កន្លងទៅបានប្រកាសនៅលើផេកផ្ទាល់ខ្លួនរបស់កញ្ញា ដើម្បីស្វែងរកអ្នកស្ម័គ្រចិត្តជាមួយកញ្ញា ដើម្បីយុទ្ធនាកា ប្រើប្រាស់ ពេលវេលាដែលនៅសេសសល់ពីការងារ ចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា ៕
ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖