ភ្នំពេញ៖ ក្រោយបាត់ដំណឹង និងបាត់ខ្លួនពីសង្វៀនប្រដាល់ អស់មួយរយៈពេលយ៉ាងយូរ ឥឡូវស្រាប់តែលេចលឺដំណឹងថា អតីតអ្នកប្រដាល់លំដាប់ដ៏ល្បីឈ្មោះលោក ជា ស្រួច បានធ្លាក់ខ្លួនរស់ក្នុងជីវភាពក្រក្សត់ រកព្រឹកខ្វះល្ងាច ដោយរាល់ថ្ងៃធ្លាក់ខ្លួនធ្វើជាកម្មករសំណង់។
បច្ចុប្បន្នអតីតអ្នកប្រដាល់រូបនេះ បានរសាត់អណ្ដែតមកដល់ ខេត្តរតនគិរី សុំផ្ទះគេជ្រក នៅភូមិជ្រៃ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ៕

