ក្ដៅៗ! នារីម្នាក់ រិះគន់មិនសំចៃមាត់លើ អ្នកចម្រៀងល្បី មាស សុខសោភា តាម Tik Tok

0

ភ្នំពេញ៖ នារីម្នាក់ឈ្មោះ ស្រីមុច បានបង្ហោះឃ្លីបវីដេអូខ្លី រីះគន់មិនសំចៃមាត់ តាមបណ្ដាញសង្គម Tik Tok ទៅកាន់តារាចម្រៀងល្បីឈ្មោះ មាស សុខសោភា ដោយទម្លាយពីអត្តចរិតរបស់តារារូបនេះថា ជាមនុស្សគ្មានភាពរាក់ទាក់ មិនគួរឲ្យគោរព និងឲ្យតម្លៃ ។

នារីខាងលើបាននិយាយយ៉ាងដូច្នេះថា «បានជួបផ្ទាល់នៅភ្នំគូលែន ឬកណាស់ ឈ្លើយណាស់ រើសអើងណាស់ ស្គាល់ច្បាស់ថាជា មាស សុខសោភា ថាមិនច្រឡំទេ រាក់ទាក់សុំគេថតជាមួយ គេធ្វើឬកសោះអង្គើយ គេថាថតមិនបានទេ»។

ជុំវិញបញ្ហានេះដែរ មានមហាជន និងអ្នកគាំទ្រជាច្រើនបញ្ចេញមតិ ដោយក្ដីងឿងឆ្ងល់ថា អាចជារឿងយល់ច្រលំព្រោះ មាស សុខសោភាព ជាមនុស្សរស់រាយរាក់ទាក់ គួរឲ្យស្រឡាញ់ខ្លាំងណាស់ មិនសមមានអត្តចរិតបែបនេះឡើយ ។ ចង់ជ្រាបច្បាស់ថា ជារឿងពិត ឬយ៉ាងណានោះ រង់ចាំមើលការចេញមុខ បកស្រាយរបស់កញ្ញា មាស សុខសោភា ទាំងអស់គ្នា ។

ទាក់ទិនបញ្ហានេះដែរ អ្នកនាង ចន ចន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានចេញមុខប្រតិតកម្មភ្លាមៗ លើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ ធ្នូនេះថា «ស្តាប់គាត់និយាយដូចយ៉ាងម៉េចមិនដឹងទេ និយាយចុះនិយាយឡើងគឺលើកខ្លួនឯង និងស្តាប់ទៅដូចគាត់ មិនពេញចិត្តទាំងក្រុមតែម្តង មិនមែនតែប្អូនមាស សុខសោភាម្នាក់ទេ គាត់និយាយត្រង់ចំណុច គេកន្លងបាយម្ហូបរបស់គាត់គឺ ដូចមិនសមហេតុសមផលសោះ គ្មានមនុស្សណាអត់សុជីវធម៍ ដល់ថ្នាក់ណឹងទេ ហើយកន្លែងអង្គុយញាំបាយ នៅភ្នំគូលែនតាមដឹងគឺមិនតូចចង្អៀត ដល់ថ្នាក់ត្រូវដណ្តើមកន្លែងអង្គុយនោះដែរ» ៕