Home បច្ចេកវិទ្យា កាន់តែពិសេស! Zoom បន្ថែមមុខងារដែលអាច សម្គាល់កាយវិការមួយចំនួន សម្រាប់អ្នកប្រើប្រាស់ iPad

កាន់តែពិសេស! Zoom បន្ថែមមុខងារដែលអាច សម្គាល់កាយវិការមួយចំនួន សម្រាប់អ្នកប្រើប្រាស់ iPad

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដោយសារតែជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាល នៅជុំវិញពិភពលោក ក្រុមហ៊ុនភាគច្រើនបាន បន្តឱ្យបុគ្គលិកពួកគេ ធ្វើការងារពីចម្ងាយ។ ដូច្នេះក្រុមហ៊ុនបង្កើតកម្មវិធី video conferencing តែងតែព្យាយាមបន្ថែមមុខងារថ្មីៗ ដើម្បីទាក់ទាញអ្នកប្រើប្រាស់។

ជាឧទាហរណ៍ កាលពីម្សិលមិញនេះ ក្រុមហ៊ុន Zoom បានធ្វើបច្ចុប្បន្នភាពកម្មវិធី ដើម្បីបន្ថែមមុខងារថ្មីៗមួយចំនួន ដែលក្នុងនោះពួកគេក៏បាន បន្ថែមមុខងារដែលអាចសម្គាល់ កាយវិការមានដូចជា លើកដៃ (Raise Hand) និងឱ្យមេដៃ (Thumbs Up) សម្រាប់អ្នកប្រើប្រាស់ iPad។

នៅពេលដែលលោកអ្នកលើកដៃ កម្មវិធីនឹងបង្ហាញរូបសញ្ញា ‘លើកដៃ’ នៅក្នុងរូបភាពវីដេអូរបស់លោកអ្នក ដែលជាសញ្ញាប្រាប់ទៅ អ្នកគ្រប់គ្រងកិច្ចប្រជុំថាលោកអ្នកមានសំណួរ ៕

Previous articleថ្ងៃ២៥ សីហា! ឃាត់អ្នកល្មើសបម្រាមជិត ៣០០នាក់ និងពិន័យជាប្រាក់ជាង ១លានរៀល
Next articleកូវីដ១៩! ស្លាប់ ៦នាក់ រកឃើញអ្នកឆ្លងថ្មី ៤២៣នាក់ និងជាសះស្បើយ ២៩១នាក់