Home បច្ចេកវិទ្យា សូមមានការប្រុងប្រយ័ត្ន ជាមួយនឹងការឈ្នះរង្វាន់ ពីក្រុមហ៊ុនកូកា-កូឡា តាមរយៈបណ្ដាញទំនាក់ទំនងសង្គម

សូមមានការប្រុងប្រយ័ត្ន ជាមួយនឹងការឈ្នះរង្វាន់ ពីក្រុមហ៊ុនកូកា-កូឡា តាមរយៈបណ្ដាញទំនាក់ទំនងសង្គម

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានការកើនឡើង នូវការទទួលបានសារទាក់ទងនឹង ការឈ្នះរង្វាន់ពីមូលនិធិសុខុមាលភាពកូកា-កូឡា តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក ដែលមានខ្លឹមសារថា “ចុចដើម្បីចូលរួមស្ទង់មតិ មានឱកាសឈ្នះ 200000រៀល”។

បើតាមការស្រាវជ្រាវរបស់នាយកដ្ឋាន សារទាំងអស់នេះគឺជាសារបោកបញ្ឆោត ហើយអាចជាល្បិចរបស់ ពួកក្រុមជនខិលខូចដើម្បី ចែកចាយកម្មវិធីមេរោគ លួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់ ឬដើម្បីស្វែងរកទីតាំងរបស់អ្នកប្រើប្រាស់។ នៅពេលខ្លះ ពួកគេអាចប្រើល្បិចទាមទារឱ្យលោកអ្នក ធ្វើការបង់ប្រាក់បន្តិចបន្តួច ដើម្បីឱ្យលោកអ្នកមានការជឿជាក់ ប៉ុន្តែនេះជាល្បិចដើម្បី បោកបញ្ឆោតយកប្រាក់កាស ឬដើម្បីលួចយកលេខប័ណ្ណឥណទាន របស់លោកអ្នកទៀតផង។

នាយកដ្ឋានសូមណែនាំដល់ អ្នកប្រើប្រាស់ទាំងអស់ កុំជឿលើការឈ្នះរង្វាន់ ដែលផ្សព្វផ្សាយតាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមណាមួយនោះ ព្រោះភាគច្រើនវាគឺជាការបោកបញ្ឆោត។ សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ឬធ្វើការចែកចាយបន្ត ដែលនាំឱ្យខាតបង់ពេលវេលា ឬប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ៕

Previous articleអាជ្ញាធរខេត្តបាត់ដំបង ដាក់បំរាមគោចរ និងរឹតត្បិតមូលដ្ឋាន អាជីវកម្មលក់ដូរ នៅទីប្រជុំជន ស្រុកកំរៀង
Next articleជាលើកទី១! ខេត្តត្បូងឃ្មុំ រកឃើញអ្នកឆ្លងកូវីដ ចំនួន២៧នាក់ ក្នុងមួយថ្ងៃ