កីឡាករ Clyne ដែលបានធ្វើឲ្យ Liverpool បានចំណាយលុយ១២,៥លានផោនកាលពីឆ្នាំ២០១៥ទិញមកពី Southampton នោះគឺមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង្ហាញខ្លួននៅឈុតធំរបស់ក្លឹបឡើយរហូតមកដល់ពេលនេះ។
ជាលទ្ធផលនៅចុងខែមិថុនានេះ Clyne គឺនឹងស្ថិតនៅក្នុងចំណោមកីឡាករសរុបទាំង៨នាក់ដែលក្លឹបអនុញ្ញាតិឲ្យដើរចេញពី Anfield ហើយក្រោយពីបានបង្ហាញខ្លួនត្រឹមតែ១០ដងគត់នៅ៣រដូវកាលចុងក្រោយនេះ។ Clyne ក្នុងនាមជាកីឡាករខ្សែការពារមិនអាចបង្ហាញខ្លួនគ្រប់គ្រាន់ដោយសាររបួសនិងក៏ជាមូលហេតុដែល Liverpool អាចបង្កើតខ្សែការពារល្អបំផុតលើលោក Alexander Arnold ចេញមកបាននាគ្រានោះ។
ក្រៅពីនេះកីឡាករផ្សេងទៀតដែលត្រូវចាកចេញមានដូចជា Dan Atherton, Isaac Chistie Davises, Shamal George, Kai McKenzie-Lyle, Jack Walls, Alex Turner និងកីឡាករ Abel Rodriquesផងដែរសុទ្ធតែត្រូវបានក្លឹបមិនបន្តកុងត្រាថ្មីឡើយ៕
ប្រែសម្រួល៖ Lee