Dries Mertens សម្រេចបន្តកុងត្រាជាមួយ Napoli ក្រោយលើកពាន​

0

កីឡាករ Dries Mertens បានបង្ហើបពីមូលហេតុ គាត់សម្រេចចិត្តចុះកុងត្រាថ្មីជាមួយ Napoli ប៉ុន្មានម៉ោងមុនពេលឈ្នះ Coppa Italia ។
ក្រុម Napoli បានយកឈ្នះ ទៅលើក្រុមសេះបង្កង់ ក្នុងលទ្ធផល 4-2 ដោយគ្រាប់បាល់ប៉េណ័លទី ។
Mertens បានប្រាប់ RAI Sport ថា “យើងបានលះបង់អ្វីៗទាំងអស់ពីព្រោះយើងចង់ទទួលបានអ្វីដែលពិសេសបំផុត” ។ យើងទាំងអស់គ្នាបាននៅពីក្រោយ Napoli អំឡុងការឹតដ្បិត នូវសកម្មភាពដោយសារតែកូវីដ​១៩ ដោយបានរៀបចំខ្លួនយ៉ាងជាស្រេច ។ វាជាជ័យជម្នះអស្ចារ្យ និងពិសេស​សម្រាប់អ្នកគាំទ្ររបស់យើង​។
Mertens ត្រូវបានរំពឹងថានឹងចាកចេញនារដូវក្តៅនេះ ដោយអាចទៅកាន់ Inter ឬ តោខៀវប៉ុន្តែគាត់បានសម្រេចចិត្តចុះកុងត្រា​២ឆ្នាំទៀត ជាមួយក្លិបនាថ្ងៃនេះ។
លោកថា បានគិតយ៉ាងយូរ និងសម្រេចចិត្តយ៉ាងលំបាក ទាំងនៅលើទីលាន គ្រូបង្វឹក បុគ្គលិក នឹងមិនអាចបំភ្លេចបានគឺ គ្រូបង្វឹក Gennaro Gattuso ដែលជា​អ្នកអស្ចារ្យសម្រាប់ អ្នកលេងនៅទីនេះ ។

លោកថាការហាមឃាត់មិនឲ្យមានសកម្មភាពអំឡុងពេលកូវីដ១៩ សម្រាប់លោកវាដូចវិស្សមកកាល ខ្ញុំពិតជាសប្បាយចិត្តនូវអ្វីដែលខ្ញុំមានជាមួយ Napoli នោះជាពេលដែលខ្ញុំ បានសម្រេច បន្តកុងត្រា​។

Napoli ពិតជាត្រូវបានផ្លាស់ប្តូរ ចាប់តាំងពីលោក Carlo Ancelotti ត្រូវបានបណ្តេញចេញកាលពីខែធ្នូដើម្បីបើកផ្លូវឲ្យគ្រូបង្វឹក អាយុ ៤២ឆ្នាំ Gennaro Gattuso ។​

កីឡាករខាងលើបានលើកឡើងថា ប្រព័ន្ធលេងដេលបញ្ជូនបាល់ពីក្រោយ ក្នុងតាក់ទិក 4-3-3 គឺវាល្អសម្រាប់ក្រុមយើង ។ ជាមួយ Ancelotti យើងបានធ្វើរួចរាល់នៅ Champions League ៕