លើកទី​១ ដែល Ronaldo ចាញ់ពានវគ្គផ្តាច់ព្រ័ត្រពីរផ្ទួនៗ 

0

នេះជាលើកទី ១ នៅក្នុងអាជីពរបស់កីឡាករ Cristiano Ronaldo ដែលរូបគេបានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ២ ដងជាប់គ្នានៅកម្រិតក្លឹបព្រោះថាក្រុម Juventus បានបរាជ័យទាំង Supercoppa និង Coppa Italia ។

កាលពីខែធ្នូ ក្រុម Juventus បានចាញ់ក្រុម Lazio ក្នុងលទ្ធផល 1-3 ក្នុងពាន Supercoppa  ហើយយប់មិញនេះដែរ ក្រុម Ronaldo ក៏បានបន្តចាញ់ពានមួយទៀតនៅវគ្គផ្តាច់ព្រ័ត្រ គឺ Coppa Italia ត្រឹមតែលទ្ធផល 0-0 ក្នុងរយៈពេល ៩០នាទី នឹងឈានដល់ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ក្នុងលទ្ធផល 4-2  ដែលធ្វើឡើងនៅពហុកីឡដ្ឋាន Stadio Olimpico ។

នេះជាលើកទី ១ ហើយក្នុងអាជីពជាកីឡាកររបស់រ៉ូណាល់ដូដែលរូបគេបានចាញ់នៅវគ្គផ្តាច់ព្រ័ត្រ ២ លើកជាប់ៗគ្នា។ Ronaldo រកបាន ៥៣ គ្រាប់ក្នុង ៧៧ ប្រកួតសម្រាប់ Juventus ៕