Man Utd ចាប់ផ្តើមទាក់ទងយក Willian  របស់តោខៀវ​

0

ក្រុម Manchester United  បានទាក់ទងជាមួយតំណាងរបស់ Willian ដើម្បីពិភាក្សាពីការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធតោខៀវរូបនេះក្នុងការផ្ទេរដោយឥតគិតថ្លៃ។

អនាគតរបស់កីឡាករវ័យ ៣១ ឆ្នាំរូបនេះនឹងឈានដល់ទីបញ្ចប់ហើយខណៈដែលកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់លោកនឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនាហើយក្រុមតោខៀវមានភាពស្ទាក់ស្ទើរក្នុងការផ្តល់សំណើរជូនលោកសម្រាប់ការបន្តកុងត្រារយៈពេល ៣ ឆ្នាំ។ក្លឹបបិសាចក្រហមបានទាក់ទងកីឡាករនិងភ្នាក់ងាររបស់ខ្លួនគឺ Kia Joorabchian ដើម្បីដាក់ឈ្មោះកីឡាករខាងលើ ក្នុងចំណាប់អារម្មណ៍ ។

ក្នុងនោះ ​Pa​r​i​s​ S​a​i​n​t​-​G​e​r​m​an​ ​និ​ង​ ​R​e​a​l​ ​Ma​d​r​i​d​ ​ក៏​ត្រូ​វ​បាន​គេ​និ​យា​យ​ថា​មា​ន​ការ​ចា​ប់​អា​រ​ម្ម​ណ៍​ផ​ង​ដែ​រ​ប៉ុ​ន្តែ​ក្លិប​យ​ក្ស​អេ​ស្បា​ញ​មួ​យ​នេះ​ក៏​មា​ន​ភា​ព​ស្ទា​ក់ស្ទើ​រ​ក្នុ​ង​កា​រ​ផ្ត​ល់​កុ​ង​ត្រា​រ​យៈ​ពេ​ល​ ​៣ ​ឆ្នាំ​ផ​ង​ដែ​រ​។​

​រ​បា​យ​កា​រ​ណ៍​បានបញ្ជាក់ថាបិសាចក្រហមចង់បន្ថែមបទពិសោធន៍របស់ Willian ដើម្បីជួយដល់លោក Anthony Martial, Marcus Rashford និង Mason Greenwood ៕