Jadon Sancho បង្ហាញសារតវ៉ារកយុត្តិធម៌ជូន Floyd ដែលប៉ូលិសអាម៉េរិកធ្វើឲ្យស្លាប់

0

កីឡា៖ តារាបាល់ទាត់អង់គ្លេស លោក Jadon Sancho បានបង្ហាញសារ «យុត្តិធម៌ត្រូវតែមានសម្រាប់ George Floyd» សារនេះលោកបានបង្ហាញក្រោយពេលដែលរកគ្រាប់បាល់បានជូនក្រុម Dortmund ក្នុងការប្រកួតយប់មិញ ។
សកម្មភាពនេះ​ត្រូវបានគេកត់ទុកថាគាត់បានចូលរួមប្រឆាំង​តវ៉ា ដែលកំពុងកើនឡើង​ជុំវិញពិភពលោក ពាក់ព័ន្ធករណីបុរសអតីត​ប៉ូលិស​ស្បែកសអាម៉េរិក ដែលបានធ្វើឲ្យជនសង្ស័យស្បែកខ្មៅ​ស្លាប់ ។​

សារតវ៉ានេះដែរ កីឡាករ Jadon Sancho ក៏ទទួលបានកាតលឿង ក្រោយដោះអាវក្រុមចេញ បង្ហាញអាវពណ៌លឿងខាងក្នុង​ជាមួយសារ «យុត្តិធម៌សម្រាប់លោក George Floyd » អំឡុងប្រកួតជាមួយក្រុម Paderborn នាយប់ថ្ងៃអាទិត្យម្សិលមិញ។​

ខ្សែបម្រើស្លាបរបស់ក្រុម Dortmund ខាងលើបានរកគ្រាប់បាល់ហ៊ែកទ្រីកជូនក្រុម ដោយក្នុងចំណោមបីគ្រាប់នេះដែរ គាត់បានដោះអាវចេញនៅគ្រាប់ទី១ ដើម្បីគាំទ្រ ដល់ចលនា ‘Black Lives Matter’ ភ្លាមៗ អាជ្ញាកណ្តាល Daniel Siebert ក៏បានផ្តល់កាតលឿងមួយ ។ ថ្វីបើបានស៊ុតពីរគ្រាប់ជូនក្រុមបន្ថែមទៀត ប៉ុន្តែតារាបាល់ទាត់អាយុ ២០ឆ្នាំនេះ មិនសម្រេចចិត្តបង្ហាញសារម្តងទៀតឡើយ ក៏ព្រោះតែខ្លាច​ទទួលបានកាតលឿងជាលើកទី​២ ស្មើកាតក្រហម។
ក្រោយការប្រកួត Sancho បានបង្ហាញសារនៅលើ Instagram ថា យើងមិនគួរភ័យខ្លាច​ក្នុងការនិយាយអ្វីដែលត្រូវនោះទេ យើងត្រូវរួមគ្នា​ជាក្រុមតែមួយ និង តស៊ូដើម្បីយុត្តិធម៌ ។ ក្នុងនោះដែរ អតីតខ្សែប្រយុទ្ធអង់គ្លេស Gary Lineker ក៏បានធ្វើការគាំទ្រទៅលើ មតិរបស់ Jadon Sancho ​ ថា sanchooo10 ពិតជាមានទេពកោសល្យអស្ចារ្យ ដែលរកគ្រាប់បាល់ជូន ក្រុម bvb09 នឹងផ្ញើសារ​ចែករំលែក​ទៀតផង ។

សារតវ៉ារបស់ Sancho បានកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី ខ្សែប្រយុទ្ធ Marcus Thuram របស់ Borussia Monchengladbach ដែលបានលត់ជង្គង់គាំទ្រដល់ចលនា ប្រឆាំងតវ៉ានេះ បន្ទាប់ពីរកគ្រាប់បាល់បាន អំឡុងប្រកួតជាមួយ Union Berlin ។
ខ្សែប្រយុទ្ធអាយុ ២២ឆ្នាំនេះ ជា​អតីតកូនប្រុសជម្រើសជាតិបារាំង និងជាម្ចាស់ពានរង្វាន់ពានពិភពលោក Lillian Thuram ដែលធ្លាប់ជាសកម្មជនប្រឆាំងនឹងការរើសអើងជាតិសាសន៍ចាប់តាំងពីគាត់លេងនៅ Monaco, Parma, Juventus និង Barcelona ។