អតីតអ្នកចាំទីក្លិបអ្នកមានបុណ្យនឹងក្លាយជាគ្រូបង្វឹកក្លិបនៅលីកទី​៤

0

Victor Valdes តារាបាល់ទាត់ជើងចាស់របស់់ក្លិបអ្នកមានបុណ្យ Barcelona នឹងត្រូវប្រកាស​ជាគ្រូបង្វឹក​ក្លិបលំដាប់លីកទី៤ Unio Atletica d’Horta ។​
ក្រោយពីព្យួរស្រោមដៃនៅឆ្នាំ ២០១៧ បុរស​អាយុ ៣៨ឆ្នាំរូបនេះ បាន​ចូលរួមគ្រប់គ្រងក្លិបយុវជន Moratalaz និងជាគ្រូបង្វឹកថ្នាល នៅក្លិប Barca ក្នុងឆ្នាំ ២០១៩ ។​

Unio Atletica d’Horta បានចេញសេចក្តីថ្លែងការណ៍ថា Valdes នឹងបង្ហាញពីការប្រកួតប្រជែងបន្ទាប់ នៅតំបន់ Catalonia ពហុកីឡដ្ឋាន Unio Atletica d’Horta អាចមានសមត្ថភាពផ្ទុកអ្នកទស្សនាតែ ២៥០០ នាក់ ហើយក្លិបនេះ មិនដែលគិតថា នឹងឡើងកម្រិតនៃការប្រជែងផុតពីលីកទី៣ឡើយ៕