ទីបំផុតរដ្ឋមន្ត្រីកីឡារបស់ប្រទេសអ៊ីតាលីលោក Vincenzo Spadafora បានធ្វើការប្រកាសហើយថានៅថ្ងៃ SerieA បានសម្រេចចិត្តជ្រើសយកថ្ងៃទី២០ខែមិថុនាដើម្បីត្រឡប់មករកការប្រកួតរដូវកាលសាជាថ្មី។
នេមានន័យថាក្លឹបទាំងអស់នឹងអាចចាប់ផ្តើមធ្វើការហ្វឹកហាត់ជាក្រុមឬប៉ះពាល់គ្នាកៀកកិតបានហើយចាប់ពីសប្តាហ៍នេះទៅក្រោយពេលដែលពួកគេបានចាប់ផ្តើមហ្វឹកហាត់ដាច់ដោយឡែកតាំងតែពីដើមខែ។រំលឹកដែរថាការប្រកួតចុងក្រោយមុនកូវីដ១៩របស់ Seire A គឺជាការប្រកួតរវាងក្រុម Sassuolo ដែលយកឈ្នះ Brescia ក្នុងលទ្ធផល៣ទល់នឹង០។
គួរឲ្យដឹងដែរថាក្លឹបនៅលីគកំពូលអ៊ីតាលីបច្ចុប្បន្ននៅសល់ក្នុងម្នាក់១២ឬ១៣ប្រកួតទៀតដើម្បីបញ្ចប់រដូវកាលខណៈដែលបច្ចុប្បន្ន Juventus មានពិន្ទុនាំមុខគេឈរនៅកំពូលតារាងតាមពីក្រោយ Lazio និង Inter Milan៕
ប្រែសម្រួល៖Lee