របាយការណ៍ចុងក្រោយបានចេញផ្សាយថា Jan Vertonghen បានខិតជិតទៅរកការចាកចេញពី Tottenham នារដូវកាលនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ ដេលីម៉េល នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ។
ខ្សែការពារខាងលើនឹងផុតកុងត្រាជាមួយក្លិប មាន់ខ្នាយមាស នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ហើយខាងក្លិបមិនទាន់បានស្នើសុំបន្តកុងត្រាថ្មី ព្រោះតែក្លិបមិនចង់បំពេញសំណើរពីរឆ្នាំ ជាមួយទឹកប្រាក់លេងប្រចាំសប្តាហ៍ 70,000 ផោន។
ESPN វិញបានចុះថា ថាក្លឹបមិនបានបង្ហាញឆន្ទៈក្នុងការយល់ព្រមលក្ខខណ្ឌរបស់ប៊ែលហ្សិកឡើយ។Vertonghen ដែលបានវិលត្រឡប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញនៅសប្តាហ៍នេះមិនទាន់បានឈានដល់កិច្ចព្រមព្រៀងជាមួយ Spurs នៅឡើយទេ ខណៈដែលលីកកំពូលអង់គ្លេសត្រូវបានកំណត់ថា នឹងវិលវិញនៅថ្ងៃទី១៩ ខែមិថុនា ។
បញ្ជាក់ផងដែរថា ខ្សែការពារនេះ បានបង្ហាញខ្លួនលេងនារដូវកាល ២០១៩ -២០២០ ហើយត្រូវបាន Ajax ទាញយកទៅវិញ កាលពីខែមករា ៕