Man Utd ត្រៀមយកខ្សែការពារពី Monaco មកប្រជែងក្នុងតំបន់ការពារ 

0

Manchester United បានកំណត់អត្តសញ្ញាណកីឡាកររួចហើយ គឺខ្សែការពាររបស់ក្លិប  Monaco  សម្រាប់ការប្រកួតប្រជែងជាមួយ Luke Shaw និង​ Brandon Williams ។​Fode Ballo-Toure កំពុងក្លាយជាគោលដៅផ្ទេរ ដ៏មានសក្តានុពលរបស់ក្រុម លោក Ole នារដូវកាលក្តៅនេះ។

កីឡាករអាយុ ២៣ឆ្នាំនេះ បានបង្ហាញខ្លួនលេង​ជាមួយ Monaco ២១ លើក មុន​លីកកំពូលបារាំង ត្រូវបានផ្អាក និង បញ្ឈប់តែម្តង ។

ជម្រើសជាតិ U21 របស់បារាំងរូបនេះ ត្រូវបានក្លិបនៅពហុកីឡដ្ឋាន អូត្រាហ្វត ចាប់អារម្មណ៍ ដោយ ចង់យកទៅប្រកួតប្រជែងជាមួយ Luke Shaw និង​ Brandon Williams ។​

សារព័ត៌មាន The Times បានចេញផ្សាយថា ខ្សែការពាររូបនេះបានចាប់ផ្តើមអាជីពរបស់គាត់នៅឯ Paris Saint-Germain ហើយនឹងត្រូវបានគេរំពឹងថានឹងប្រជែងដណ្តើមតំណែងក្រុមដំបូងភ្លាមៗក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer បន្ទាប់ពីការផ្លាស់ប្តូរសក្តានុពលណាមួយ៕