Haaland  ថាចង់លេងជាមួយ Lampard  ហើយ Dijk  ជាដៃគូប្រកួតដ៏ស្វិតស្វាញរបស់គាត់

0

Erling Haaland  បានជ្រើសរើសយក Frank Lampard បច្ចុប្បន្នជាគ្រូបង្វឹកតោខៀវ ដែលលោកចង់លេងជាមួយបំផុត ហើយ Virgil van Dijk គឺជាគូប្រជែងដ៏ស្វិតស្វាញបំផុតរបស់គាត់ប៉ុន្តែបដិសេធមិនជ្រើសរើសបខ្លួនឯងជាអ្នកឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៥ ។

ជាមួយទម្រង់លេងរបស់ Erling Haaland  ដ៏ល្អ នៅលើឆាក​អឹរ៉ុប លេងឲ្យក្រុម Red Bull Salzburg បានធ្វើឲ្យគាត់មានឱកាសផ្ទេរទៅកាន់ Borussia Dortmund  ក្នុងតម្លៃខ្លួន ១៧លានផោន កាលពីខែមករា ។

មុនផ្លាស់ទៅកាន់ Borussia Dortmund  គាត់ក៏មានទំនាក់ទំនងផ្លាស់ទៅកាន់ Man Utd ដូចគ្នា  ហើយបច្ចុប្បន្នមានក្លិបធំៗ កំពុងតាមប្រមាញ់ដូចគ្នា​។

យុវជន​អាយុ ១៩ឆ្នាំនេះបានធ្វើឲ្យអ្នកគាំទ្ររបស់ក្រុមតោខៀវរំជើបរំជួល ជាមួយសំនួរបស់ ESPN ។

តើកីឡាករដែលចូលនិវត្តន៍រូបណា លោកចង់លេង​ជាមួយ ? ពេលនោះ Erling Haaland  បានឆ្លើយថា Frank Lampard ។

ជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធរូបនេះបានជ្រើសរើសយកកីឡាករ Virgil van Dijk របស់ក្រុម Liverpool នៅពេលត្រូវបានស្នើសុំឱ្យជ្រើសរើសគូប្រជែងដ៏តឹងរឹងបំផុតរបស់គាត់។Erling Haaland  បានជួបជាមួយកីឡាករហុល្លង់ចំនួនពីរដង ក្នុងវគ្គចែកពូល Champions League ។​

នៅពេលត្រូវបានគេសួរថាតើអ្នកណានឹងឈ្នះ Ballon d’Or នៅឆ្នាំ ២០២៥ ?គាត់បានសំរេចចិត្តមិនជ្រើសរើសខ្លួនឯងនិងបានជ្រើសរើសកីឡាករ Lionel Messi របស់ក្រុម Barcelona ៕