ទី​បំ​ផុ​ត​លី​គ​បា​រាំ​ង​ត្រូ​វ​រំ​សា​យ​ចោ​ល​ជា​ផ្លូ​វ​កា​រ​ហើ​យ

0

នៅថ្ងៃនេះនាយករដ្ឋមន្ត្រីនៃប្រទេសបារាំងលោក Edouard Phillipe បានប្រកាសជាផ្លូវការហើយថា នឹងមិនអនុញ្ញាតិឲ្យមានព្រឹត្តិការណ៍កីឡាណា នឹងអាចធ្វើឡើងបានឡើយ រហូតដល់ខែកញ្ញា ក្នុងពេលដែលស្ថានភាពវាយប្រហារដោយកូវីដ១៩ មិនទាន់បានធូរស្រាលបែបនេះ។

ដែលនេះមានន័យថាលីគកំពូលបារាំង Ligue1 របស់ប្រទេសបារាំង នឹងក្លាយទៅជាលីគធំបំផុតនៅអ៊ឺរ៉ុបទី២ ហើយបន្ទាប់ពីលីគហូឡង់ Eredivisie ដែលត្រូវបង្ខំចិត្តលប់ចោលរដូវកាលនេះទាំងស្រុង។

លោក Phillipe បានសង្កត់ធ្ងុន់ចំៗថាទាំង Ligue 1 និង Ligue 2 គឺមិនអាចដំណើរការឡើងវិញបាននោះទេ រហូតដល់ខែកញ្ញា ទោះបីជាក្នុងការប្រកួតបិទទ្វារកីឡាដ្ឋាន ឬលក្ខណ្ឌណាក្តី។

គួរបញ្ជាក់ឲ្យដឹងដែរថាមកដល់បច្ចុប្បន្ន នៅបារាំងមនុស្សបាត់បង់ជីវិតដោយសារកូវីដ១៩ បានកើនទៅដល់ ២៣០០០នាក់ ហើយខណៈដែលមនុស្សប្រមាណជា ១៦០០០០នាក់ទៀត កំពុងផ្ទុកវិរុសឆ្លងដ៏សាហាវនេះ៕

ប្រែសម្រួល៖Lee