តាមសេចក្តីរាយការណ៍បាន ឲ្យដឹង ថាកីឡាករ Cristiano Ronaldo នឹងហោះហើរត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញនៅថ្ងៃអង្គារនេះមុនពេលវិលត្រឡប់មកហ្វឹកហាត់ពេញលេញជាមួយក្រុម Juventus ។
ប៉ុន្មានសប្តាហ៍មកនេះ កីឡាករ Ronaldo បានព្យាយាមថែរក្សាសុខភាព នៅលើទឹកដីស្រុកកំណើតនៅ Madeira អំឡុងពេលបញ្ហាកូវីដ១៩ វាយលុក ហើយក្លិបក៏បានអនុញ្ញាតិដូចគ្នា ។
Juve បានសម្រេចចិត្តប្រមូលតារាបរទេសរបស់ពួកគេហើយ Ronaldo អាចនឹង ដាក់ដាច់ដោយឡែក នៅទីក្រុង Turin នៅថ្ងៃអង្គារនេះ។
តាមនីតិវិធីស្តង់ដារក្នុងប្រទេសអ៊ីតាលីប្រឆាំងនឹងរោគរាតត្បាត Ronaldo ត្រូវតែឃ្លាំមើលរយៈពេលពីរសប្តាហ៍ដាច់ដោយឡែកពីគ្នានៅពេលមកដល់មានន័យថាគាត់មិនអាចចូលរួមជាមួយមិត្តរួមក្រុមម្តងទៀតទេរហូតដល់ពាក់កណ្តាលខែឧសភា។
នាយករដ្ឋមន្រ្តីទី ៥៨ របស់ អ៊ីតាលីលោក Giuseppe Conte បានផ្តល់ភ្លើងខៀវដល់កីឡាករដើម្បីចូលហ្វឹកហាត់វិញនៅថ្ងៃទី ៤ ខែឧសភាដោយក្រុមនានាត្រូវបានអនុញ្ញាតឱ្យហ្វឹកហាត់ជាមួយគ្នាពីរសប្តាហ៍ក្រោយពីតាមដានសុខភាព៕