យោងតាមសេចក្តីរាយការណ៍បានអោយដឹងថាលោក Ole Gunnar Solskjaer ប្រឆាំងនឹងក្រុម Man United ដែលចំណាយលុយច្រើនទៅលើ Harry Kane ។
ខ្សែប្រយុទ្ធក្រុមមាន់ខ្នាយមាស Tottenham បានជំរុញឱ្យមានការរំពឹងទុកនៃការផ្លាស់ប្តូរទៅកាន់ទឹកដី Old Trafford ដោយសារភាពកាលពីខែមុនថាគាត់នឹងមិនស្នាក់នៅ Spurs ទៀតទេ។
សេចក្តីរាយការណ៍ចុងក្រោយ បានបញ្ជាក់ថា Spurs ត្រៀមដាក់ចេញតម្លៃចំនួន ២០០លានផោន ទៅលើកីឡាករខ្សែប្រយុទ្ធជួរមុខរបស់គេ ។ប៉ុន្តែយោងទៅតាមសារព័ត៌មាន The Sun បានអោយដឹងថា Solskjaer មិនចង់អោយ United ហែកកុងធនាគារដើម្បីចុះហត្ថលេខាលើ Kane នោះទេ។
ហេតុផលដែលគ្រូបង្វឹកបិសាចក្រហមមិនឲ្យចុះហត្ថលេខាយកខ្សែប្រយុទ្ធខាងលើ ព្រោះថា Solskjaar ជឿជាក់ថា Marcus Rashford ពិតជាល្អដូចខ្សែប្រយុទ្ធរបស់ Tottenham ហើយមានបំណងចង់នៅក្បែរកីឡាករវ័យ ២២ ឆ្នាំរូបនេះ។
ហេតុផល១ទៀត ដែលលោក Solskjaar រារាំងមិនឲ្យ Man Utd បំបែកកុងចំណាយច្រើន ទិញយក Harry Kane ក៏ព្រោះតែលោកយល់ឃើញថា Anthony Martial ឥឡូវនេះផ្តល់ឱ្យគាត់នូវជម្រើសដែលអាចទុកចិត្តបាន ក្នុងតំណែងប្រយុទ្ធ។
កីឡាករវ័យ ២៤ ឆ្នាំរូបនេះរកបាន ១៦ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៣៤ លើកនៅរដូវកាលនេះហើយកំពុងឈានទៅរកការបំបែកកំណត់ត្រា ២០ គ្រាប់ នៅពេលដែល រដូវកាលចាប់ផ្តើមវិញ ។
ហេតុផលទី៣ ដែលលោក Solskjaer ត្រូវប្រុងប្រយ័ត្នចំពោះការផ្លាស់ប្តូរនេះ គឺដោយសារមិនចង់រារាំងការវិវត្តន៍លេងរបស់ Mason Greenwood ដែលធ្លាប់បានបង្ហាញទម្រង់លេង យ៉ាងល្អកាលពី ១៣ខែមុន ដោយរកបាន ១២គ្រាប់ ក្នុងចំណោម ៣៦ប្រកួត ៕