ខ្សែប្រយុទ្ធ បិសាចក្រហម កីឡាករ Marcus Rashford បានធ្វើការជំរុញ ឲ្យ Jadon Sancho ផ្លាស់មកកាន់ ទឹកដីអូត្រាហ្វត នារដូវកាលក្តៅនេះ ។
តារាបាល់ទាត់ឆ្នើមរបស់ ក្រុម ដតម៉ុន ត្រូវបានគេរំពឹងថា នឹងចាកចេញពីប្រទេសអាល្លឺម៉ង់ នៅចុងបញ្ចប់ រដូវកាលនេះ ហើយក្លិប Man Utd ជាគោលដៅមួយក្នុងចំណោមក្លិបជាច្រើន ក្នុងលីកកំពូល អង់គ្លេស ដែលដេញតាមចុះ ហត្ថលេខាជាមួយ Sancho ប៉ុន្តែខកខាន ។

ក្លិប Dortmund បានសារភាពថា Sancho ចង់ចាកចេញពីក្លឹប ហើយពួកគេចង់ដាក់លក់ ក្នុងតម្លៃ ១២០ លានផោន។
នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ កីឡាករ Marcus Rashford បានផ្ញើសារទៅកាន់មិត្តរួមជាតិរបស់គេ ដោយចង់ឲ្យមកលេងរួមគ្នានៅលើទឹកដីអង់គ្លេសវិញ ។
Rashford បានប្រាប់ Bleacher Report ថា“ វាជាការប្រសើរប្រសិនបើ Jadon Sancho ចូលរួម” ។ លោកថា Sancho ជាកីឡាករល្អម្នាក់ គាត់ជាកីឡាករជំនាន់ថ្មី ។
Chelsea និង Liverpool បានបង្ហាញចំណាប់អារម្មណ៍ ចំពោះ Jadon Sancho ប៉ុន្តែក្រោយមកពួកគេក៏បានទម្លាក់គោលដៅវិញ ក៏ព្រោះតែតម្លៃ ៕
