ភ្នំពេញ៖ ជាការពិតណាស់ថ្ងៃនេះត្រូវជាការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា ជាមួយ ជម្រើសជាតិ អ៊ីរ៉ង់ បើមិនមានការលើកការប្រកួតពីសហព័ន្ធបាល់ទាត់ពិភពលោក FIFA ដោយសារតែបញ្ហាកូវីដ-១៩ ខណៈជំនួបនេះសម្រាប់ការប្រកួត World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification ជុំទី២ ។
ដោយយោងតាមការជូនដំណឹងរបស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ការប្រកួត FIFA World Cup Qatar 2022 – Preliminary Competitions របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ចំនួន ២ ប្រកួតត្រូវបានពន្យាពេល។ នៅក្នុងជំនួបដែលគ្រោងនឹងប្រព្រឹត្តនៅប្រទេសបារ៉ែន រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយ ក្រុមជម្រើសជាតិបារ៉ែន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ និងនៅរាជធានីភ្នំពេញ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ ត្រូវបានលើកការប្រកួត ដោយសារមូលហេតុមានក្តីបារម្មណ៍ការរីករាលដាលនៃជំងឺរលាកសួតថ្មី Covid-19 ។
គួបញ្ជាក់ថា សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) តាមរយៈសហព័ន្ធបាល់ទាត់កម្ពុជា (FFC) នឹងជូនដំណឹងពេលក្រោយនូវកាលបរិច្ឆេទថ្មីនៃការប្រកួតទាំងពីរលើករវាង កម្ពុជា ជាមួយ អ៊ីរ៉ង នឹង កម្ពុជា ជាមួយ បារ៉ែន៕
អត្ថបទ៖ មៃ ចាន់បុត្រ