កីឡាករ Hakim Ziyech នឹងត្រូវលេងជាមួយតោខៀវ នារដូវកាលក្រោយ បន្ទាប់ពីឈានដល់ការចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងតម្លៃ ៣៧លានផោន ជាមួយ Ajax នឹងកុងត្រាជាមួយក្លិបធំអង់គ្លេសរយៈពេល ៥ឆ្នាំ។
របាយការណ៍ចុងក្រោយដែលចុះផ្សាយដោយ កាសែត Daily Mail បានអះអាងថា Ziyech គ្រោងនឹងធ្វើការស្នើសុំផ្ទេរហើយហើយនឹងព្យាយាមបញ្ចុះបញ្ចូល Frank Lampard អោយចុះហត្ថលេខាលើ Andre Onana ដែលជាអ្នកចាំទី និងជាមិត្តរួមក្រុមរបស់គេ ។
អ្នកចាំទីរូបនេះត្រូវបានគេអះអាងថា ក៏ចង់ចាកចេញពី Ajax នារដូវក្តៅនេះ ហើយក្លិប តោខៀវ និងមាន់ខ្នាយមាស ជាគោលដៅពីរ ដែលរូបគាត់ចង់ទៅ។
អូណាណាគឺជាអ្នកចាំទីដ៏មានទេពកោសល្យម្នាក់ ហើយ Lampard កំពុងចង់បានអ្នកចាំទីជំនួយថ្មីមួយទៀត បន្ទាប់ពី Kepa Arrizabalaga បង្ហាញទម្រង់លេងមិនសូវ ជាល្អ។
អ្នកចាត់ការទូទៅក្រុមតោខៀវ ក៏កំពុងចង់បានអ្នកចាំទី Dean Henderson របស់ Man Utd និង Nick Pope របស់ Burnley ៕