មុនការប្រកួតយប់ថ្ងៃពុធនេះមកដល់គ្រូបង្វឹកក្លឹបមេឃខៀវ Man City លោក Pep Guardiola បានបញ្ជាក់យ៉ាងច្បាស់ពីបញ្ហាទាំងឡាយដែលពាក់ព័ន្ធទៅនឹងបម្រាមក្នុងការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Champion League ក្នុងរយៈពេល២រដូវកាលជាប់គ្នាខាងមុខនោះដោយក្នុងបុរសរូបនេះបានសារភាពថាកីឡាករទាំងឡាយនឹងមិនមានសំពាធឡើយសម្រាប់ការប្រកួតនៅយប់នេះប៉ះនឹង Real Madrid ជើងទី១នោះ។
នេះមានន័យថាឱកាសលេងក្នុង Champion League ជាលើកចុងក្រោយគឺនៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះមុនឃើញលទ្ធផលជាផ្លូវការថាតើក្លឹបនេះនឹងអាចបន្តទៅលេងនៅវគ្គបន្ទាប់ Champion League រដូវកាលនេះ។ការរំលោភទៅច្បាប់ហរិញ្ញវត្ថុត្រូវបានគេដឹងថាជាមូលហេតុដ៏សំខានបំផុតដែល UEFA បានសម្រេចចិត្តដាក់ទោសបែបនេះ។
បច្ចុប្បន្នព័ត៌មាននៃការចាកចេញរបស់លោក Pep Guardiola នៅតែបន្តកើតមានឡើងដដែលដោយជាក់ស្តែងកុងត្រាចាស់របស់បុរសវ័យ៤៩ឆ្នាំរូបនេះគឺនៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះ៕
ប្រែសម្រួល៖Lee