Di Maria ៖Leo ល្អជាង Rooney,Zlatan, CR7

0

កីឡាករ​អាយុ ៣១ឆ្នាំ រូបនេះ បានឈរតម្រង់ជួរចាំលេង ជាមួយការប្រកួត​ដ៏អស្ចារ្យ ជាច្រើន ហើយបានលេង​ជាមួយកីឡាករ​ឆ្នើមៗ​ជាច្រើន ក្នុង​ជំនាន់របស់គាត់ ដែលក្នុងនោះ ទាំងលេងនៅ Real Madrid និង Man Utd ជាដើម ។ ក្នុងចំណោមកីឡាករល្អៗទាំងនេះ Angel Di Maria បានយល់ថា Lionel Messi គឺល្អជាងគេ​។

Di Maria បានហៅពហុកីឡដ្ឋាន Santiago Bernabeu ថាជាផ្ទះ អស់រយៈពេល ៤ឆ្នាំ នៅចន្លោះឆ្នាំ ២០១០ និង ២០១៤ ដោយលេង​ជាមួយ Cristiano Ronaldo នឹងជួយក្លិបឈ្នះពាន Champions League, La Liga និង​ Copa del Rey ចំនួនពីរ ក្នុងអំឡុងពេលដែលលេងនៅរដ្ឋធានីអេស្ប៉ាញ។

ដោយឡែកនៅ Man Utd កីឡាករ​អាហ្សង់ទីនខាងលើបានលេង​ជាមួយ Rooney ដែលជា​អ្នកលេងកម្រិតខ្ពស់ របស់ក្លិប និងតំបន់អឺរ៉ុប ។
“ វាជាសុបិនមួយដែលមានលទ្ធភាពលេងជាមួយ [Wayne] Rooney, Zlatan] Ibrahimovic, Cristiano [Ronaldo], Leo [Messi] …ពួកគេគឺជាកីឡាករដែលខ្ញុំបានប្រើនៅលើ PlayStation ហើយខ្ញុំមិនដែលនឹកស្រម៉ៃ ។នេះបើតាមសម្តីកីឡាករខាងលើបានប្រាប់ TyC Sports ។​
ខ្ញុំធ្លាប់មើលពួកគេហើយបន្ទាប់មកមានឱកាសលេងជាមួយពួកគេពិតជាល្អណាស់។

ទោះបីជាយ៉ាងណា លោកបានលើកឡើងថា Leo គឺល្អជាងគេក្នុងចំណោមកីឡាករ​ទាំង ៤ ហើយ CR7 មើលទៅដូចជាមនុស្សអាក្រក់ប៉ុន្តែគាត់ពិតជាអស្ចារ្យ និងជាបុរសល្អ៕