B​ar​c​​e​l​o​n​​a ចេ​ញ​ម​ក​ប​ញ្ជា​ក់​អះ​អា​ង​ច្បា​ស់​ហើ​យ​ថាពិ​ត​ជា​​ចង់​បា​​ន A​u​b​a​m​e​ya​n​g​ ពិ​ត​មែ​ន​

0

​ក្លឹ​បយក្ស​អេ​ស្បា​ញ​ដែ​ល​កំពុ​ង​នាំ​មុ​ខ​គេ​លើតា​រា​ង​កំ​​ពូល​ L​a​ ​L​i​g​a​ ​ពេ​លនេះ​កំពុ​​ងស្ថិ​ត​នៅ​ក្នុ​ង​ទី​ផ្សា​រ​ដោះ​ដូ​រកីឡាករហើយដើម្បីស្វែងរកកីឡាករខ្សែប្រយុទ្ធថ្មីដើម្បីជំនួសតំណែងរបស់ Luis Suarez ដែ​​លត្រូ​វ​បា​ន​គេ​ជឿ​ជា​ក់​ថានឹ​ង​ត្រូ​វ​ចា​ក​ចេ​ញ​ពីក្លឹ​ប​មែ​ន​ទែ​ន​ហើ​យ​នៅ​ប​ញ្ច​ប់​រ​ដូ​វ​កា​ល​នេះ​។​

​ពេ​ល​វេលាដែលនៅសេសសល់រដូវកាលនេះនឹងមិនមានវត្តមានរបស់កីឡាករ Suarez ទៀតឡើយដោយសារតែរបួសក្បាលជង្គងរបស់ខ្លួនតាំងតែពីដើមខែកន្លងមក។គ្រូបង្វឹកថ្មីលោក Quique Setien គឺជាអ្នកដែលបានធ្វើការអះអាងដោយផ្ទាល់ថាក្លឹបកំពុងស្វែងរកកីឡាករថ្មីមកជំនួស Suarez មែនហើយក្នុងនោះកីឡាករ Aubameyang គឺជាកីឡាករគោលដៅអទិភាពម្នាក់ផងដែរ។

Suarez ក្នុងវ័យ៣២ឆ្នាំទៅហើយនោះនឹងអាចវិលត្រឡប់វិញឆាប់បំផុតខែឧសភាប៉ុន្តែក្លឹបចាំបាច់ត្រូវតែចាប់ផ្តើមរកកីឡាករចំណូលថ្មីមកជំនួសតំណែងនេះឲ្យបានដើម្បីការងារជាច្រើនដែលនៅសេសសល់ទាំងនៅ La Liga ទាំងនៅ Champion League និងពានរង្វាន់ផ្សេងៗទៀត៕

ប្រែសម្រួល៖Lee