កីឡាករខ្សែការពារស្លាបស្តាំជម្រើសជាតិអង់គ្លេស Kyle Walker កាលពីពេលលេងក្នុងឈុតយុវជន គឺរូបគេបានចំណាយពេលដល់ទៅ១២ឆ្នាំ ជាមួយនឹងក្លឹប Sheffiled United មុនពេលដែលបានផ្ទេរមកចូលរួមក្លឹប Spurs និងបន្តមក Man City ដូចបច្ចុប្បន្ន។
កីឡាកររូបនេះ បានបញ្ជាក់ប្រាប់ថា នឹងត្រឡប់មកក្លឹបចាស់ដើមកំណើតរបស់ខ្លួនវិញ នៅគ្រាដែលរូបគេនឹងបញ្ចប់អាជីព ជាមួយនឹងទឹកដី Ethihad ក្រោយពេលដែលបានចាកចេញពីទីនោះ អស់រយៈពេល១០ឆ្នាំហើយ គិតមកដល់ពេលបច្ចុប្បន្ន។
ទាំងគ្រូបង្វឹករបស់ក្លឹប Sheffiled United ក៏ធ្លាប់បានអះអាងដែរថា លោកធ្លាប់បានពិភាក្សា ជាមួយនឹងកីឡាកររូបនេះដែរ អំពីអនាគតរបស់គេ ប៉ុន្តែ Walker បានបញ្ជាក់ថា នឹងមិនទាន់ដល់ពេលឡើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំមុខទៀត៕
ប្រែសម្រួល៖Lee