Paul Scholes ឲ្យបិសាចក្រហមកុងត្រាយក Mesut Ozil

0

តារាបាល់ទាត់​ជើងចាស់របស់ក្លិបបិសាចក្រហម លោក Paul Scholes បានជឿជាក់ថា Mesut Ozil គួរតែផ្លាស់ទៅកាន់ក្លិបបិសាចក្រហម ។
កីឡាករសញ្ជាតិអាល្លឺម៉ង់ បានបង្ហាញខ្លួនចំនួនពីរលើក ជាមួយកាំភ្លើងធំ នារដូវកាលនេះ ។ កីឡាករ​រូបនេះ បានចុះកុងត្រាថ្មី ជុំវិញតម្លៃ ៣៥០ ០០០ ផោនក្នុងមួយសប្តាហ៍ ហើយពេលនេះ Emery ហាក់ចង់លក់​កីឡាកររូបនេះចេញ ។

ជាមួយគ្នានេះដែរ Ole Gunnar Solskjaer ចង់បន្ថែមនូវ​តំបន់បម្រើដែលកំពុងជួបបញ្ហា ហើយ Scholes គិតថា Ozil ជាចម្លើយក្នុងរឿងនេះ ។
Scholes បានប្រាប់ទៅកាន់ BT Sport ថា បិសាចក្រហមគួរតែ​ធ្វើរឿងម្យ៉ាងជាមួយ Ozil ហើយដោយយកគាត់មកចូលរួមក្រុម ព្រោះថាគាត់ជាកីឡាករ​ដែលមានគុណភាពល្អ។

គួរបញ្ជាក់ផងដែរថា Jose Mourinho ក៏បានក្រាញននៀល ចុះហត្ថលេខាយកកីឡាករ Ozil កាលពីឆ្នាំ ២០១៨ ប៉ុន្តែសាមីខ្លួនមិនចាប់អារម្មណ៍ ដោយបន្តចង់ស្នាក់នៅបន្តលេងជាមួយកាំភ្លើងធំ៕