Alisson ត្រៀមនឹងវិលត្រឡប់ពីរបួសវិញក្នុងជំនួបលីគកំពូលអង់គ្លេសជាមួយក្រុម Manchester United នៅចុងសប្តាហ៍នេះ។ អ្នកចាំទីរូបនេះមិនបានលេងចាប់តាំងពីការទទួលជ័យជម្នះថ្ងៃបើកឆាករបស់ក្រុម Liverpool លើក្រុម Norwich កាលពីខែសីហាប៉ុន្តែកំពុងត្រូវបានប្រកាសថាសមនឹងការប្រកួតនៅទឹកដី Old Trafford ។
Liverpool បានរក្សាការចាប់ផ្តើម ១០០ ភាគរយក្នុងយុទ្ធនាការ Premier League របស់ពួកគេពួកគេ ក្នុងចំណោម ៨ប្រកួត ស្ថិតនៅកំពូលតារាង ។
The Telegraph បានអះអាងថាដរាបណា Alisson បញ្ចប់ការហ្វឹកហាត់រយៈពេលមួយសប្តាហ៍គាត់នឹងមានឈ្មោះក្នុងបញ្ជី ១១ នាក់ដំបូងដែលចូលលេងនៅ United ។ ក្នុងការសម្រាកការប្រកួតអន្តរជាតិ ២សប្តាហ៍នេះ Alisson ក៏បានប្រាប់បញ្ចុះបញ្ចូលគ្រូពេទ្យថា ខ្លួនបានជាសះស្បើយ ហើយ នឹងត្រៀមខ្លួនជាស្រេចវិលចូលទីលានវិញ។
ក្រុមអ្នកគាំទ្រក្រុមហង្សក្រហម Liverpool រំពឹងថានឹងមាន ៣ ពិន្ទុទល់នឹងក្រុមបិសាចក្រហមដែលកំពុងជួបការលំបាកប៉ុន្តែក្រុមហង្សក្រហមបានខកចិត្តម្តងហើយម្តងទៀតនៅទឹកដី Old Trafford ប៉ុន្មានឆ្នាំកន្លងមកនេះ។ ជ័យជម្នះក្រៅដីចុងក្រោយរបស់ពួកគេគឺនៅឆ្នាំ ២០១៤ ហើយហង្សក្រហមបានប្រកួតស្មើជាមួយក្រុម Old Trafford ក្នុងការជួបចុងក្រោយរបស់ពួកគេក្នុងទីក្រុង Manchester កាលពីខែកុម្ភៈ ៕