យោងតាមរបាយការណ៍ ថ្មីៗនេះបានឲ្យដឹងថា ក្រុមបិសាចក្រម នឹងផ្តល់ឱកាសជាថ្មី ដោយចុះកុងត្រាយកកីឡាករចាស់វស្សា Zlatan Ibrahimovic ក្នុងទីផ្សារដោះដូរបើកនាខែមករា ខាងមុខ។
យោងតាមប្រភព័ត៌មាន ចុងក្រោយ បានឲ្យដឹងថា លោក Ole Gunnar Solskjaer បានសារភាពថាគាត់ខ្វះក្នុងតំបន់ប្រយុទ្ធ បន្ទាប់ពីឲ្យ Romelu Lukaku និង Alexis Sanchez ចូលរួមជាមួយ Inter នៅរដូវក្តៅ។ ជាមួយគ្នានេះដែរ កីឡាករ Anthony Martial បានរបួសសរសៃពួរ ដែល កាន់តែអូសបន្លាយ ធ្វើឲ្យពិបាកក្នុងតំបន់ប្រយុទ្ធ។
Solskjaer បានបញ្ជាក់យ៉ាងច្បាស់ថា United នឹងសម្លឹងរកការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធថ្មីនៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករាហើយ Ibrahimovic ដែលរកបាន ២៩ គ្រាប់ក្នុង ៥៣ ប្រកួតអំឡុងពេលគាត់នៅ Old Trafford ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់មកវិញ។
ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរកបាន ៣០ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៩ ប្រកួតអោយ LA Galaxy នៅរដូវកាលនេះប៉ុន្តែអនាគតរបស់គាត់មិនទាន់ច្បាស់នៅឡើយទេជាមួយនឹងកុងត្រា ដែលនឹងផុតកំណត់នៅខែធ្នូ៕