ធ្ងន់ប៉ុណ្ណឹងហើយ ! Ryan Giggs ថាកូនក្រុមខ្លួនដេកស្តូកនៅលើទីលាន ជាការសម្តែង(មានវីដេអូខ្លី)

0

គ្រូជម្រើសជាតិរបស់វែល លោក Ryan Giggs បានលើកឡើងថា Daniel James គ្រាន់តែសម្តែងនៅពេលដែលដេកដួលនៅដី ក្រោយពីមាន ការប៉ះទង្គិច​គ្នា ក្នុងវគ្គជម្រុះតាមពូលនៃព្រឹត្តិការណ៍Euro 2020 រវាង វែល និងក្រអាតនារាត្រីយប់មិញ ។​ នេះបើយោងតាមការចុះផ្សាយ​របស់ ដេលីម៉ែល។
ថ្វីបើ Nikola Vlasic របស់ក្រូអាត បានបើកគ្រាប់បាល់នាំមុខនៅនាទី​៩ លើក្រុមវែល ប៉ុន្តែ​ Bale បានតាមស្មើវិញ នៅនាទី ៤៥ ។​

ក្នុងការប្រកួតនោះដែរ គេមើលឃើញ ថា Jame បច្ចុប្បន្នខ្សែប្រយុទ្ធបិសាចក្រហម បានដេកដួលនៅដី ក្រោយពេលដែល Domagoj Vida បានដណ្តើមបាល់លើអាកាសពីក្រោយនោះ ។ ប៉ុន្តែ Ryan Giggs ថា នោះជាការសម្តែងនោះទេ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖