កាន់តែតានតឹង Ozil និង Kolasinac ចាយលុយដល់ទៅ២៥០០០ផោនដើម្បីសុនខដែលមានជំនាញការពារសន្តិសុខ

0

The Sunsports ចេញផ្សាយនៅថ្ងៃពុធនេះបានសរសេរថាស្ថានភាពគម្រាមកំហែងសុវត្ថិភាពរបស់កីឡាករនៅក្លឹបកាំភ្លើងធំ Arsenal ទាំងពីរនាក់កាន់តែយ៉ាប់យ៉ឺនខណៈដែលក្រុមបងធំនៅតែបន្តគម្រាមកំហែងសុវត្ថិភាពរបស់ពួកគេនៅក្រោយហេតុការណ៍ប្លន់ដ៏ល្បីមួយកាលពីខែមុននោះ។

ប្រភពដដែលនេះបានសរសេរថាកីឡាករទាំងពីរនាក់គឺ Ozil និង Kolasinac មកដល់ពេលនេះបានចាយលុយសូម្បីតែទៅលើសត្វសុនខចិញ្ចឹមដែលមានតម្លៃ២៥០០០ផោនដើម្បីការពារសុខសុវត្ថិភាពរបស់ពួកគេទៀតផង។

ទោះបីជាយ៉ាងណាក្តីបុរសដែលជាចោរប្លន់ទាំងពីរនាក់ដែលព្យាយាមប្លន់កីឡាករទាំងពីរនាក់នោះត្រូវបានចាប់ខ្លួនហើយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនប៉ុន្តែទាំង Ozil និង Kolasinac នៅតែមិនអាចហ៊ានត្រឡប់ចូលហ្វឹកហាត់ឬសូម្បីតែការប្រកួតទាំងឡាយរបស់ក្លឹបផង៕

ប្រែសម្រួល:Lee