ភ្នំពេញ៖ កីឡាករ៣រូបរបស់ភ្នំពេញ បានសម្រេចចិត្តរួមរស់បន្តជាមួយក្លិប រហូតដល់ឆ្នាំ ២០២២ ក្រោយបង្ហាញវត្តមានលេងយ៉ាងល្អ ជាមួយក្លិបអ្នក មាននេះ ។
បើតាមសេចក្តីប្រកាសរបស់ក្លិបដែលធ្វើឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា កីឡាករ ប្រាក់ ធីវ៉ា យ៊ើ សាហ្វី និងសឿត បារាំង បានបន្តកុងត្រាជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនរហូតដល់រដូវកាល ២០២២ ។
ដោយឡែកនៅលើផេករបស់ ប្រាក់ ធីវ៉ា វិញក៏បានសរសេរឲ្យដឹងថា Thank so much ?? PPCFC ?️ 2022 ? #PPCFC ។ សំណេរនេះ ចង់បញ្ជាក់ថា អរគុណណាស់សម្រាប់ភ្នំពេញក្រោន ដែលផ្តល់កុងត្រាឲ្យលោកដល់ឆ្នាំ ២០២២ ៕


