Ronaldo រកគ្រាប់បាល់ទី៦០០ ក្នុងអាជីពលេងជាមួយក្លិបរបស់គាត់ ក្រោយ តាមស្មើ Inter កាលពីរាត្រីយប់មិញ ដោយបន្តនាំមុខគ្រាប់បាល់ គូប្រជែងដ៏សំខាន់ Lionel Messi។
Ronaldo បានរកគ្រាប់បាល់តាមស្មើក្លិប Inter Milan នៅនាទី៦២ ដែលជាគ្រាប់បាល់ទី៦០០ ខណៈដែល Messi កីឡាករក្លិប Barcelona រកគ្រាប់បាល់បាន ៥៩៧ ។
បច្ចុប្បន្ន Ronaldo រកគ្រាប់បាល់បាន ២០គ្រាប់ ក្នុងចំណោម ២៨ប្រកួតនៅលីគកំពូលអ៊ីតាលី នឹងជួយឲ្យក្លិប Juventus លើកពានមុនរដូវកាល បានបញ្ចប់៕