Ronaldo ៖ ១០០០ភាគរយគឺបន្តពាក់អាវ Juventus

0

ក្រោយពីលើកពានលីកកំពូល​អ៊ីតាលី កីឡាករ Ronaldo បានលើកឡើងថា ១០០០ភាគរយ ដែលច្បាស់ណាស់គាត់នឹងនៅបន្តលេង​ឲ្យ Juventus ក្រោយឈ្នះពានដំបូងនៅអ៊ីតាលី​។​
កន្លងទៅ សារព័ត៌មានរបស់អ៊ីតាលីបានចុះផ្សាយថា Ronaldo កំពុងខឹងសម្បារ​ ត្រៀមខ្លួនចាកចេញពីទឹកដី​អ៊ីតាលី ក្រោយធ្លាក់ចេញពីយូហ្វាឆាម ពានលីក ។​
ដោយឡែកក្រោយពីឈ្នះពានយប់មិញ Ronaldo បានលើកឡើងថា ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានឈ្នះពានអ៊ីតាលី ជាលើកដំបូង នារដូវកាលនេះ ។ លោកថាយើងធ្វើមិនបានល្អនៅរដូវកាលនេះក្នុងក្របខណ្ឌយូឆ្វាឆាមពានលីក តែយើងនឹងព្យាយាមធ្វើវានៅរដូវកាលក្រោយ។
នៅពេលដែល​អ្នកព័ត៌មានសួរថា តើនឹងពាក្យអាវ Juventus នៅរដូវកាលក្រោយ ? កីឡាករព័រទុហ្កាល បានលើកឡើងថា ច្បាស់ហើយ ១០០០ ភាគរយ ។​