ក្រុងប៉ារីស៖ ក្នុងការប្រកួតសប្តាហ៍ទី៣១ របស់ PSG ហើយត្រូវទៅនិងសប្តាហ៍ទី ៣២ របស់ក្លិប Lille កាលពីរាត្រីយប់មិញនេះ ក្លិបកំពូលតារាងបានចាញ់ទក់សាច់ក្រោមថ្វីជើងក្លិបលេខរៀងទី២ ក្នុងលីគកំពូលបារាំង ។
នៅតង់ទី១ នាទី៧ ក្លិបម្ចាស់ផ្ទះ Lille អាចរកបាន១គ្រាប់ តាមរយៈគ្រាប់បាល់អនហ្គោលរបស់ Thomas Meunier ប៉ុន្តែ Juan Bernat បានតាមស្មើនៅនាទី ១១ ។ អ្វីដែលកាន់តែសោកស្តាយសម្រាប់ PSG នោះគឺកីឡាករ Juan Bernat បានទទួលរងកាតក្រហមនៅនាទី ៣៦ ។
ឱកាសនេះកាន់តែហុតផលទៅឲ្យក្លិបម្ចាស់ផ្ទះ ដោយនាទី ៥១ កីឡាករ Nicolas Pepe បានជួយឲ្យ Lille នាំមុខជាថ្មី 2-1 នៅនាទី ៦៥ កីឡាករ Jonathan Bamba បន្តរកគ្រាប់បាល់នាំមុខ 3-1 នាទី៧១ កីឡាករ Gabriel Magalhaes រកគ្រាប់បាល់ 4-1 និងនាទី ៨៤ កីឡាករ Jose Fonte បន្តរគ្រាប់បាល់ 5-1 ។
បញ្ជាក់ផងដែរថា សម្រាប់ PSG បច្ចុប្បន្នមាន ៨១ ពិន្ទុ ក្នុងចំណោម ៣១ប្រកួត និង Liile មាន ៦៤ពិន្ទុ ក្នុងដៃ ។
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖