Juventus បន្តចាញ់ទាំងដែលគ្មានវត្តមាន Ronaldo (មានវីដេអូខ្លី)

0

ងាកទៅកាន់ទឹកដី ស៊េរីអេអ៊ីតាលីវិញ ក្លិបកំពូលតារាងបន្តចាញ់ក្នុងលីកជាលើកទី​២ ដោយទាំងពីរលើកដែលចាញ់នោះគឺក្រៅទឹកដីតែម្តង ខណៈដែលគ្មានវត្តមានរបស់ Ronaldo ទាំងពីរប្រកួត ។
សេះបង្កង់ Juventus បានធ្វើដំណើរទៅកាន់ទឹកដីរបស់ Spal ក្នុងការប្រកួតសប្តាហ៍ទី​៣២​ ដោយក្នុងនោះ ម្ចាស់ផ្ទះបានឈ្នះទៅកាន់ក្លិបកំពូល​តារាង ក្នុងលទ្ធផល 2-1 ។
ទោះបីជា Juventus រកបានគ្រាប់បាល់នាំមុខនៅនាទី៣០ ដោយ Moise Kean តែម្ចាស់ផ្ទះតាមស្មើវិញ ដោយកីឡាករ Kevin Bonifazi នៅនាទី ៤០ និង គ្រាប់បាល់ជ័យជម្នះនៅនាទី ៧៤ ដោយកីឡាករ Sergio Floccari ។ លទ្ធផលចាញ់២លើកក្រៅទឹកដីរបស់សេះបង្កង់ក្នុងរដូវកាលនេះ គឺគ្មានវត្តមានកីឡាករសំខាន់ Ronaldo ខណៈទុកជើងសម្រាប់ការប្រកួតជើងទី​២ ជាមួយ Ajax ។​
បញ្ជាក់ផងដែរថា Juventus បច្ចុប្បន្នមាន ៨៤ពិន្ទុក្នុង៣២ប្រកួត រីឯ Napoli មាន ៦៤ពិន្ទុ ក្នុង៣១ប្រកួត​។
ទស្សនា​វីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖