Solskjaer ចង់ឲ្យ Pogba កាន់តែមានឥទ្ធិពលនៅ Man Utd ស្របពេលមានទំនាក់ទំនងជាមួយ Real

0

Ole Gunnar Solskjaer ចង់ឱ្យលោក Paul Pogba ក្លាយជាកីឡាករមានឥទ្ធិពលនៅ Old Trafford ខណៈដែលខ្សែប្រយុទ្ធក្រុម Manchester United នៅតែបន្តទំនាក់ទំនងជាមួយក្លឹប Real Madrid ។

Zinedine Zidane​ មិនបានលាក់បាំងអ្វីនោះទេសម្រាប់មិត្តរួមជាតិរបស់គាត់ដោយបានអបអរ Pogba ក្រោយពីកីឡាករនេះបាននិយាយថា មានក្តីសុបិនចង់ លេង​នៅ Real Madrid ​។
Pogba បានព្យាយាមយ៉ាងខ្លាំងជាមួយមិត្តរួមក្រុមបិសាចក្រហម ជួយឲ្យឈ្នះ Watford 2-1 កាលពីរាត្រីថ្ងៃសៅរ៍ ក្នុងនាម Ole Gunnar Solskjaer ជាគ្រូបង្វឹកពេញសិទ្ធ​ដំបូង។
ខណៈដែលកំពុងមានការចាប់អារម្មណ៍ពី Real Madrid លោក Solskjaer បានសរសើរ Pogba ខណៈដែលលោកបានបង្ហាញពីផែនការរបស់លោកសម្រាប់អ្នកឈ្នះពានរង្វាន់បារាំង World Cup ឲ្យបន្តនៅ ក្លិបបិសាចក្រហមទៀត។​
លោក Solskjaer បានថ្លែងថា: «យើងចង់ឱ្យលោក Paul ក្លាយជាកីឡាករល្អម្នាក់សម្រាប់យើង។ ជួនកាលវាបានន័យថា ប្រាំបីក្នុងប្រអប់ ហើយជួនកាលត្រូវគ្រប់គ្រងការលេង ដោយទម្លាក់ចុះកាន់តែជ្រៅ ។​
លោកបានបន្តថាយើងមិនដែលលេងក្នុងវិធីតែមួយទេ យើងមានវិធីបីឬបួនក្នុងការលេង នោះគឺជាភាពអស្ចារ្យរបស់ Paul ដែលគាត់អាចលង បានទាំងពីរ ៕