ក្រោយផ្លាស់ចូលកីឡាដ្ឋានថ្មី Spurs គ្រោងនឹងទិញខ្សែប្រយុទ្ធវ័យ១៨ឆ្នាំម្នាក់តម្លៃ២៥លានផោនភ្លាម

0

កីឡាករវ័យក្មេងទើបតែ១៨ឆ្នាំ Sessegnon ដែលនៅសល់កុងត្រាចាស់រយៈពេលតែ១ឆ្នាំជាមួយនឹងក្លឹប Fulham នោះទំនងអាចជានឹងត្រូវសម្រេចចិត្តចាកចេញពីក្លឹបហើយខណៈដែល Fulham នៅបាតតារាងកំពុងត្រៀមបង្វិចត្រឡប់ទៅលីកទី ២Championship វិញនារដូវកាលក្រោយនោះ។

ប្រភព័ត៌មាននៅអង់គ្លេសបានសរសេរថាខណៈដែលឧិកាសដ៏ល្អនេះគេជឿជាក់ថាគ្រូបង្វឹកក្លឹបមាន់ខ្នាយមាស Spurs លោក Pochettino បានត្រៀមខ្លួនរួចជាស្រេចក្នុងការចចារយកកីឡាកររូបនេះ។Sessegnon បង្ហាញខ្លួនជាលើកដំបូងឲ្យឈុតធំរបស់ក្លឹបតាំងពី៣រដូវកាលមុនមកម្ល៉េះហើយនៅតែអាចបន្តទំរង់លេងយ៉ាងល្អទាំងវ័យក្មេង។

ខ្សែប្រយុទ្ធស្លាបរូបនេះថែមទាំងអាចលេងនៅការពារស្លាបឆ្វេងបានយ៉ាងល្អផងដែរនិងកំពុងមានឈ្មោះជាជម្រើសជាតិឈុតក្រោមអាយុ២១ឆ្នាំរបស់អង់គ្លេសផងហើយតម្លៃរបស់គេវិញគឺត្រឹមតែ២៥លានផោនប៉ុណ្ណោះ។Spurs ដែលទើបតែរួចរាល់ការសាងសង់កីឡាដ្ឋានថ្មីចប់រួចរាល់បែបនេះនឹងមិនមានភាពស្ទាក់ស្ទើរឡើយសម្រាប់ការចាយលើកនេះ៕

ប្រែសម្រួល:Lee

ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបអាចលេងចាប់ពី​១ដុល្លារឡើងទៅ អាចឈ្នះ ៥ម៉ឺនដុល្លារ ៕