គ្រូ Man City ថាមិនរងសម្ពាធនោះទេ ដើម្បីឈ្នះពាន Champions League

0

Pep Guardiola មិនស្ថិតនៅក្រោមសម្ពោធនោះទេ ដើម្បីឈ្នះពានរង្វាន់ Champions League ព្រោះតែជោគជ័យរដូវកាលថ្មីៗនេះ ជារឿងមិនធម្មតាមួយសម្រាប់ក្លិប មេឃខៀវ ។
Man City នឹងត្រូវជួប Spurs ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ ក្រោយផ្តួល Schalke 10-2 កាលពីវគ្គ១៦ក្រុម ។​
ការរំពឹងទុករបស់លោក Pep មានកម្រិតខ្ពស់ ក៏ព្រោះតែលោកធ្លាប់បានដឹកនាំក្រុម Barcelona ឲ្យឈ្នះពានអឺរ៉ុបចំនួន ២ដង នឹងដឹងនាំក្រុមអង់គ្លេស​ឲ្យឈ្នះពាន លីគកំពូលចាប់តាំងពីឆ្នាំ២០១៦ ។

Guardiola បាននិយាយថា យើងបានឈ្នះច្រើនណាស់នៅក្នុងអតីតកាល ហើយនោះជា​រឿងដែលធ្វើឲ្យមនុស្សជឿជាក់ថា​ វាជារឿងធម្មតា ប៉ុន្តែវាក៏ជារឿងមិនធម្មតាដែរ ។
ជំហររបស់ខ្ញុំគឺមិនខ្វល់អ្វីទាំងអស់ យើងគឺមេឃខៀវ យើងត្រូវឈ្នះអ្វីៗគ្រប់យ៉ាង យើងត្រូវតែឈ្នះ ប៉ុន្តែបើមិនដូច្នោះទេ យើងនឹងជួបគ្រោះមហន្តរាយ ។ វានឹងក្លាយជាមហន្តរាយ នៅពេលដែលអ្នកមិនបានធ្វើអ្វី ដែលត្រូវធ្វើនោះ យើងត្រូវធ្វើអ្វីគ្រប់យ៉ាង និងសាកល្បង៕

ចុចបង្កើតអាខោនទីនេះ Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែប អាចលេង​ចាប់ពី​១ដុល្លារឡើងទៅ អាចឈ្នះ​៥ម៉ឺនដុល្លារ៕