Real Madrid អាចទទួលបានចំណូល៣៩លានផោនប្រសិនបើព្រមលក់ Marcelo ចេញ

0

កីឡាករខ្សែការពារស្លាបឆ្វេងប្រេស៊ីល Marcelo ដែលមានវ័យ៣០ឆ្នាំនៅរដូវកាលនេះហាក់ដូចជាបានធ្លាក់ទំរង់លេងយ៉ាងខ្លាំងសម្រាប់ក្លឹប Real Madrid ហើយត្រូវបានគេជឿជាក់ថានឹងអាចបែកផ្លូវគ្នាជាមួយនឹងក្លឹបក្រោយសាងកេរ្ត៍ឈ្មោះនៅទីនេះអស់រយៈពេលជិត១ទស្សវត្សមកហើយនោះ។

កុងត្រាបច្ចុប្បន្នមានសុពលភាពរហូតដល់ឆ្នាំ២០២២ប៉ុន្តែតាមការបញ្ជាក់របស់ប្រភពនៅក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងថាកីឡាករខ្សែការពាររូបនេះកំពុងមានបំណងក្នុងការត្រឡប់មកលេងបាល់ជាមួយនឹងមិត្តភ័ក្ត្រដ៏ជិតស្និទ្ធ Cristino Ronaldo នៅJuventusវិញនាពេលខាងមុខខណៈដែលស្ថានភាពនៅReal Madridមិនសូវអំណោយផលនោះ។

Juventus វិញក៏បានបង្ហើបដែលថាបានត្រៀមកញ្ចប់លុយប្រមាណជា៣៩លានផោនរួចរាល់ហើយដើម្បីធ្វើការងារចចារមួយជាមួយនឹងReal Madrid។Marceloដែលជាអតីតកីឡាកររបស់ក្លឹបFlumineseបានបង្ហាញខ្លួនឲ្យក្លឹបReal Madridឈុតធំរហូតទៅដល់៤៥៤ដងហើយនឹងជួយរកពានរង្វាន់ឲ្យក្លឹបស្ទើររាប់មិនអស់៕

ប្រែសម្រួល:Lee
ចុចបង្កើត​អាខោន​ Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅ អាចឈ្នះ ៥ម៉ឺនដុល្លារ៕