Barcelona ត្រៀមរៀបចំជីវិតក្លិប ដោយគ្មានកីឡាករ Messi

0

មេធំរបស់ក្លិប Bacelona លោក Josep Maria Bartomeu បាននិយាយថា សកម្មភាពផ្ទេររបស់ក្លិប គឺបានបង្ហាញសញ្ញាថា ពួកគេ បានរៀបចំជីវិត​ក្លិបបន្ទាប់ពី កីឡាករ Lionel Messi ។​
ក្លិបអ្នកមានបុណ្យនេះ កាលពីខែមុន បានបញ្ជាក់ថា បានកុងត្រាកីឡាករខ្សែបម្រើ​អាយុ ២១ឆ្នាំ Frenkie de Jong ពីក្លិប Ajax ក្នុងតម្លៃ ៦៥លានផោន ។​


បច្ចុប្បន្នសម្រាប់ Messi មានអាយុ ៣១ឆ្នាំ រកគ្រាប់បាល់បាន ៥៨១គ្រាប់ ក្នុងចំណោម ៦៦៤ប្រកួតជូនក្លិប Barcelona ។​
មេធំក្លិបខាងលើបានប្រាប់ 5 live Football Daily Podcast ថា ខ្ញុំដឹងថាថ្ងៃមួយ កីឡាករ Messi នឹង​ចូលនិវត្តន៍ ។​
Messi នៅសល់កុងត្រា ២ឆ្នាំ​ជាក្លិប ហើយ Josep Maria Bartomeu ថាមិនយូរនោះទេ គាត់នឹងចូលនិវត្តន៍ហើយ ។
ក្លិប Barcelona កំពុងសម្លឹងមើលកីឡាករ ដើម្បីធានាដល់ភាពជោគជ័យរបស់ខ្លួន ជាមួយជីវិតរបស់ក្លិបក្នុងពេលអនាគត ។ ក្នុងនោះក្លិបកំពុង នាំយក កីឡាករ​វ័យក្មេង​អស្ចារ្យនៅលើពិភពលោកមកកាន់ក្លិប ។​
កាលពីឆ្នាំ២០១៧ Messi បាននិយាយថា គាត់ជិតបានបញ្ចប់នូវក្តីសុបិន ជាមួយក្លិបដែលកំពុងលេង​ ។​
Messi បានឈ្នះពាន La Liga ចំនួន ៩ Champions League ចំនួន ៩ និង Copa del Rey ចំនួន ៦ ក្នុងអាជីពជាមួយក្លិបតាំងពីក្មេងវ័យ ៕

​ចុ​​​ច​ចុះ​ឈ្មោះ​ ​Free ជាមួយ Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅ អាចឈ្នះ ៥ម៉ឺនដុល្លារ៕