ការស្វែងរកយន្តហោះបាត់ខ្លួន ដែលបានដឹកនាំខ្សែប្រយុទ្ធ មិនទាន់បានលេងរបស់ Cardiff City ត្រូវបានគេបោះបង់ចោល ជាមួយគ្នានេះដែរ សមត្ថកិច្ចនៅតំបន់កើតហេតុ Guernsey បានវាយតម្លៃថា ឱកាសនៃការរស់រានមានជីវិត វាកាន់តែឃ្លាតឆ្ងាយហើយ ។
កិច្ចខិតខំប្រឹងប្រែង នឹងជួយសង្គ្រោះ បានបន្តរហូតដល់ព្រឹកថ្ងៃព្រហស្បត្តិ៍ បន្ទាប់ពីយន្តហោះធុនស្រាល Piper Malibu បានដឹកកីឡាករ Sala និង អ្នកបើក David Ibbotson ។
ខ្សែប្រយុទ្ធអាហ្សង់ទីន អាយុ ២៨ឆ្នាំរូបនេះ បានក្លាយជាខ្សែប្រយុទ្ធរបស់ ក្លិបត្រចៀកកាំខៀវអង់គ្លេស ក្រោយចាកចេញពី Nantes ក្នុងក្របខណ្ឌ Ligue 1 ។
សេចក្តីថ្លែងការណ៍របស់ សមត្ថកិច្ចនៅ Guernsey បានបញ្ជាក់ថា សកម្មភាពត្រូវបានបោះបង់ចោល បន្ទាប់ពីមិនអាចរកឃើញដានយន្តហោះណាមួយ និងសញ្ញាអ្វីសម្គាល់ បានឡើយ ៕
ចុចចុះឈ្មោះទីនេះ Free ជាមួយWin2888 ដោយមានការភ្នាល់សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅ៕