Paul Scholes អតីតកីឡាករដ៏អស្ចារ្យរបស់ Man Utd កំពុងពិភាក្សាការងារជាមួយក្លិប Oldham Athletic ដែលជាលីគទី4ក្នុងទឹកដីអង់គ្លេស ដើម្បីឡើងកាន់តំណែងជាគ្រូបង្វឹក ។
ចាប់ពីចូលនិវត្តន៍កាលពីឆ្នាំ ២០១៣ មក គាត់មិនដែលបានគ្រប់គ្រងក្លិបអង់គ្លេសនោះទេ ។
សារព័ត៌មាន BBC បានចុះថា Oldham Athletic កំពុងពិចារណា ជាមួយអតីតខ្សែបម្រើឆ្នើមរបស់បិសាចក្រហម ជាមួយតួនាទីអ្នកចាត់ការ និងជាគ្រូបង្វឹក ដែលកំពុងទំនេរ ។
ការស្វះស្វែង និងចរចារជាមួយ Paul Scholes នេះ ក្រោយពេលក្លិបខាងលើបានបណ្តេញ លោក Frankie Bunn កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅថ្មីៗ ។
Scholes បានថ្លែងប្រាប់ BBC Radio Manchester ថា កន្លងទៅគាត់ធ្លាប់បានសម្ភាសន៍ជាមួយក្លិបរឿងការងារធ្វើជាគ្រូបង្វឹក Oldham job ពេលដែលអតីតគ្រូបង្វឹក Richie Wellens បានតែងតាំងនៅខែតុលា ឆ្នាំ២០១៧។
សម្រាប់ Frankie Bunn ត្រូវបានក្លិបបណ្តេញចេញ ក្រោយពេលចាញ់ក្លិប Carlisle United ក្នុងលទ្ធផល 6-0 កាលពីខែមុន ហើយគាត់ត្រូវបានតែងតាំងកាលពីរដូវកាលក្តៅមុន គឺថ្ងៃទី 13 មិថុនា 2018៕
ចុចទីនេះចុះឈ្មោះ Free ជាមួយ Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅ៕